Wilshere រងរបួសសារជាថ្មី ក្រោយពីជាសះស្បើយបានមួយរយៈ
- 2016-08-03 22:21:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Wilshere រងរបួសសារជាថ្មី ក្រោយពីជាសះស្បើយបានមួយរយៈ
ចន្លោះមិនឃើញ
លោក Arsene Wenger បានឲ្យដឹងថា Jack Wilshere នឹងអវត្តមានការប្រកួតកម្ដៅសាច់ដុំត្រៀមបើករដូវកាល ដោយសាររបួសជង្គង់។
ខ្សែបម្រើវ័យ២៤ឆ្នាំមានបញ្ហារបួសកាលពីថ្ងៃអាទិត្យ ហើយនឹងអវត្តមានប្រកួតទល់នឹង Viking។ យ៉ាងណាមិញរូបគេរំពឹងត្រឡប់មកហ្វឹកហាត់វិញ នៅសប្ដាហ៍ក្រោយនេះ។
Wilshere ជាកីឡាករមួយរូប ជារឿយៗញាំញីដោយរបួស ជាក់ស្ដែងរដូវកាលមុនរូបគេបង្ហាញខ្លួនបានត្រឹម ១៤១នាទីនៅ Premier League។ ចាប់តាំងពីចូលលេងឈុតធំ Arsenal នៅឆ្នាំ ២០០៨ ខ្សែបម្រើពាក់អាវលេខ១០ ធ្លាប់លេងកម្មវិធី Premier League ៣០ប្រកួតបានតែ១រដូវកាលគត់ជាកំណត់ត្រាយូរបំផុតក្នុងចំណោម៨រដូវកាល មានន័យថា៧រដូវកាលទៀតគេបង្ហាញខ្លួនបានតិចតួចប៉ុណ្ណោះ។
តារាមាឌល្អិតសញ្ជាតិអង់គ្លេសរងរបួសធំៗចំនួន១១លើក ចាប់តាំងពីឆ្នាំ ២០១១ សរុបការសម្រាកព្យាបាលទាំងអស់គឺ ៨៩០ថ្ងៃ៕
ប្រែសម្រួល៖ វីរ៉ុត ប្រភព៖ Daily Mail