Daniel Radcliffe ច្រៀង​រាប់​អក្សរ​មួយ​បទ​នេះ​ អ្នក​ណា​មើល​ហើយ​ក៏​ភ្ញាក់​ផ្អើល

  • 2014-10-31 22:07:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​រួម​ក្នុង​កម្មវិធី "The Tonight Show” កាល​ពី​ថ្ងៃ​អង្គារ តួ​ឯកប្រុស​ "Harry Porter” Daniel Radcliffe បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​បង្ហាញ​សមត្ថភាព​យ៉ាង​​ពិសេស ក្នុង​ការ​ច្រៀង​បទ​ចម្រៀង​រៀបរាប់​ពាក្យ​ និង​ព្យញ្ជនៈ​ភាសា​អង់គ្លេស។

 

​តារា​វ័យ ២៥​ឆ្នាំ​រូប​នេះ បាន​ច្រៀង​បទ "Alphabet Aerobics” របស់​ក្រុម​ចម្រៀង Blackalicious ដែល​រៀបរាប់​ពី​ពាក្យ​ជា​ច្រើន​សម្រាប់​ព្យញ្ជនៈ​ភាសា​អង់គ្លេស ពី​អក្សរ A ដល់ Z ក្នុង​រយៈ​ពេល​តែ ២​នាទី​ ដោយ​គ្មាន​ទាក់​អី​បន្តិច។ ការ​សម្ដែង​របស់​គេ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ដែល​ទស្សនា​ផ្ទាល់​ទាំង​អស់​ភ្ញាក់ផ្អើល​គ្រប់​ៗ​គ្នា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​បន្ទាប់​ពី​វីដេអូ​ដែល​គេ​ច្រៀង​នេះ​ត្រូវ​បាន​បង្ហោះ​លើ Youtube ត្រឹម​តែ ២​ថ្ងៃ​ ចំនួន​អ្នក​​ចូល​ទស្សនា​កើន​ឡើង​ដល់​ជាង ១៣​លាន​ដង។

 

ទស្សនា​មើល៍​អស្ចារ្យ​យ៉ាង​ណា​ទៅ?

http://youtu.be/aKdV5FvXLuI

អានអត្ថបទ៖ “Horns” ខ្សែ​ភាពយន្ត​ថ្មី​ពិសេស​ពី តួ​ឯក Harry Potter ជិត​បញ្ចាំង​ហើយ

ប្រែ​សម្រួល៖​ វ៉ាន់ថន ប្រភព៖ billboard
អត្ថបទពេញនិយម