ភាពយន្តខ្មែរ​ "ចន្ទ្រា" ដែល​ថៃ​ទិញ​ទៅ​បញ្ចាំង ឥឡូវ​ចេញ​ Trailer ហើយ!

  • 2016-08-08 19:12:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ចន្ទ្រា" ភាពយន្ត​ខ្នាត​ធំ​ទី​២​ បន្ទាប់​ពី​រឿង "ស្បែក​គង់" របស់​ផលិតកម្ម​អង្គរ​ភីកឈ័រ បាន​ចេញ​វីដេអូ Trailer ផ្លូវ​ការ​ហើយ។ នេះ​បើ​តាម​លោក ប៉ុល វិបូ ហៅ នីត ចាង​ហ្វាងផលិតកម្ម​បាន​ប្រាប់ Sabay។

 

 

ប្រការ​គួរ​ឲ្យ​កត់​សម្គាល់ Trailer របស់​រឿង​ "ចន្ទ្រា" បាន​ចេញ​ផ្លូវ​ការ ​​បន្ទាប់​ពី​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ដែល​រឿង​នេះ ត្រូវ​បាន​ក្រុមហ៊ុន​របស់​ថៃ​មួយ​បាន​ទិញ​សិទ្ធិ​ទៅ​បញ្ចាំង​នៅ​ស្រុក​គេ។ ចាងហ្វាង​ផលិតកម្ម​ខាង បញ្ជាក់​ថា លោក​ប្រញាប់​ ដោយសារ​រឿង​នេះ ដល់​ថ្ងៃ​ដាក់​បញ្ចាំង​ហើយ។

 

"ចន្ទ្រា" នឹង​ចាក់​បញ្ចាំង​ផ្លូវ​នៅ​ក្នុង​ស្រុក​ចាប់​ពី​ថ្ងៃ​ទី ០៩ កញ្ញា​នេះ នៅ​គ្រប់​រោងភាពយន្ត មុន​បន្ត​ចាក់​បញ្ចាំង​នៅ​ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​ទី ១៥ ខែ​ឆ្នាំ​ដដែល។ លោក ប៉ុល វិបូ បញ្ជាក់​បន្ថែម​ថា លោក​កំពុង​រក​ផ្លូវ​បញ្ជូន​ភាពយន្ត​ខ្នាត​ធំ​ទី​២​របស់​លោក ទៅ​ទីផ្សារ​អឺរ៉ុប​ទៀត បន្ទាប់​ពី​រឿង​ទី១ "ស្បែក​គង់" បាន​ទៅ​ដល់​ទីផ្សារ​មាន​សក្ដានុពល​ អាមេរិក កូរ៉េ និង​អូស្ត្រាលី​ជា​ដើម។

 

តោះ...ទស្សនា​ Trailer រឿង​ "ចន្ទ្រា" ទាំង​អស់​គ្នា!

 

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី