“BOOMBAYAH” និង “Whistle” MV ដំបូងរបស់ Black Pink ភ្លេងកន្ត្រាក់កប់
- 2016-08-09 14:52:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“BOOMBAYAH” និង “Whistle” MV ដំបូងរបស់ Black Pink ភ្លេងកន្ត្រាក់កប់
ចន្លោះមិនឃើញ
ការរង់ចាំជាយូររបស់អ្នកគាំទ្របានមកដល់ ពេលនេះក្រុមចម្រៀងថ្មីរបស់ផលិតកម្ម YG ក្រុម Black Pink បានបញ្ចេញវីដេអូចម្រៀងពីរបទចំណងជើងថា “BOOMBAYAH” និង “Whistle” កាលពីយប់មិញ។
"Whistle" មានការចូលរួមផលិតដោយ Teddy និង Future Bounce ហើយមានការនិពន្ធដោយ Bekuh Boom និង Teddy ។ ឯ “BOOMBAYAH” ក៏ស្រដៀងគ្នាដែរ គឺនិពន្ធដោយ Teddy និង Bekuh Boom និងផលិតដោយ Teddy។
ចំពោះសាច់ភ្លេងនៃបទទាំងពីរពិតជាមានភាពកន្ត្រាក់អារម្មណ៍ដូចគ្នា តែវីដេអូ “BOOMBAYAH” បានបង្ហាញក្បាច់រាំច្រើនជាង "Whistle"។ អ្វីដែលកាន់តែពិសេសថែមទៀតមិនដល់១២ម៉ោងផងវីដេអូចម្រៀងទាំងពីរមានអ្នកចូលទស្សនាមួយៗជាង១លានដងបាត់ទៅហើយ៕
“Whistle"
“BOOMBAYAH”
ចុចអាន៖Britney Spears ស្រើបស្រាលជាមួយបុរសសាច់ដុំក្នុង MV ថ្មី
ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ allkpop