De5inite សង្ងំ​សម្រាំង​ OST Song ក្នុង​រឿង “កំណត់​ហេតុ​នាង​នាថ"

  • 2016-08-16 17:04:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ "កំណត់​ហេតុ​នាង​នាថ" ដែល​​​ជា​ស្នាដៃ​​ដំបូង​របស់​ក្រុម​ចម្រៀង​ក្នុង​ស្រទាប់​យុវវ័យ​ De5inite មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក្រុម​ De5inite ក៏​​មាន​ឱកាស​បក​ស្រាយ​​ចម្រៀង​ក្នុង​សាច់​រឿង​នេះ​ផង​ដែរ ​ហើយ​ពេល​នេះ ​ពួក​គេ​កំពុង​សម្ងំ​ហាត់​បទ​ថ្មី​សម្រាប់​រឿង​នេះ​។

 

 

​​សមាជិក​របស់​ក្រុម​ De5inite បាន​លើក​ឡើង​ថា សមាជិក​ទាំង​អស់​​កំពុង​តែ​ខិត​ខំ​ហាត់​បទ​ថ្មី​ដែល​ជា ​OST Song ក្នុង​រឿង​​"កំណត់​ហេតុ​នាង​នាថ" តែ​មិន​ទាន់​កំណត់​ចំណង​ជើង​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា​ ពួក​គេ​បាន​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង​​ចំពោះ​បទ​ចម្រៀង​ថ្មី​មួយ​នេះ។ "តាម​ពិត​ទៅ De5inite ជា​ក្រុម​ចម្រៀង​បែប​យុវវ័យ​ទេ ​​តែ​បទ​ថ្មី​នេះ​ជា​ប្រភេទ​បទ​បែប​បុរាណ ​​ដែល​លាយ​ឡំ​ជាមួយ​អារម្មណ៍​​របស់​តួ​អង្គ​នៅ​ក្នុង​សាច់​រឿង​ផ្ទាល់​តែ​ម្ដង ដូច្នេះ​ហើយ​យើង​មាន​ការ​បារម្ភ​​ច្រើន"។

 

 

(ឈុត​មួយ​ក្នុង​រឿង ​​"កំណត់​ហេតុ​នាង​នាថ")

 

លោក​បន្ថែម​ថា៖ ដោយ​សារ​តែ​រឿង​នេះ​ ជា​ស្នា​ដំបូង​របស់​ក្រុម ​ហើយ​​រឿង​នេះ​ មាន​ការ​សង្ឃឹម​ច្រើន​ពី​អ្នក​គាំទ្រ​របស់​ De5inite ដូច្នេះ​ទើប​សមាជិក​ក្រុម​ទាំង​អស់ ចង់​ឲ្យ​វា​ចេញ​មក​ល្អ​ប្រសើរ។ ​​"កំណត់​ហេតុ​នាង​នាថ" ជា​ស្នាដៃ​ទី​១​របស់​ De5inite ហើយ​ក៏​ជា​វណ្ណកម្ម​ទី​១​របស់​ផលិតកម្ម "ឥន្ទ្រា​និមិត្ត​" ផង​ដែរ៕

 

អត្ថបទ៖ SAMEDY​

អត្ថបទពេញនិយម
អត្ថបទថ្មី