CFC បើកវគ្គបង្រៀនថតកុន ដោយឥតគិតថ្លៃ
- 2016-08-16 18:13:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CFC បើកវគ្គបង្រៀនថតកុន ដោយឥតគិតថ្លៃ
ចន្លោះមិនឃើញ
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា ឬ Cambodia Film Commission (CFC) និងបើក សិក្ខាសាលាមួយដោយឥតគិតថ្លៃ លើជំនាញគ្រប់ផ្នែក ពាក់ព័ន្ធនឹងការផលិតភាពយន្ត ដល់អ្នកដែលមានបំណងចង់ចេះផលិតខ្សែភាពយន្ត ។
សិក្ខាសាលាមួយនេះមានឈ្មោះថា " CFC Cine Class “ បង្កើតឡើងក្នុងគោលបំណងពង្រឹងជំនាញគ្រប់ផ្នែកពាក់ព័ន្ធការផលិត ភាពយន្ត ទៅដល់អ្នកមានអាជីពជាអ្នកផលិតភាពយន្តក្នុងប្រទេសកម្ពុជាទាំងអស់។
ជំនាញដែលត្រូវបង្រៀននោះមានដូចជា ជំនាញផ្នែកថតភាពយន្ត (Cinematography) ជំនាញផ្នែកសម្លេង (sound engineer) ជំនាញផ្នែកតុបតែងមុខតួសម្ដែង (make-up) ជំនាញផ្នែកសំលៀកបំពាក់ (Wardrobe) និង ជំនាញជាច្រើនផ្សេងៗទៀត។
បើតាមឲ្យឲ្យដឹងពីលោក មុត ទាំងវិទូ អ្នកគ្រប់គ្រងទូទៅផ្នែកទំនាក់ទំនង នៃសិក្ខាសាលាខាងលើ សិក្ខាកាមដែលមានបំណងចូលរៀន មិនគិតពីអ្នកចេះ ឬ មិនចេះ ភាសាអង់គ្លេសនោះទេ គឺអាចចូលរៀនបានទាំងអស់ ហើយ CFC Cine Class គ្រោងជ្រើសរើស សិក្ខាកាមចំនួនតែ២០នាក់ប៉ុណ្ណោះ។ សាស្ត្រាចារ្យដែលបង្រៀនដល់សិក្ខាកាមគឺ លោក David Rivera ជនជាតិ Venezuela អ្នកជំនាញផ្នែកភាពយន្ត និង សារព័ត៌មាន។
សិក្ខាសាលាទី១ របស់ CFC Cine Class នេះនិងធ្វើការបង្រៀនចំនួន៤ សប្ដាហ៍ គឺចាប់ពីថ្ងៃទី១៩ ខែ សីហា ដល់ថ្ងៃទី៩ ខែ កញ្ញា ឆ្នាំ ២០១៦ ដោយក្នុង១សប្ដាហ៍បង្រៀនតែថ្ងៃសុក្រ១ថ្ងៃ ប៉ុណ្ណោះ។
កាលបរិច្ឆេទឈប់ទទួលពាក្យគិតត្រឹម ម៉ោង ៣ រសៀល ថ្ងៃទី១៧ ខែ សីហា ឆ្នាំ ២០១៦។
ព័ត៌មានបន្ថែម អាចទាក់ទងមក Cambodia Film Commission (CFC) អាសយដ្ឋាន#128, St. 200, បឹងរាំង, ដូនពេញ, ភ្នំពេញ ។ ឬ ចូលទៅកាន់ http://cambodia-cfc.org/site/index.php… ឬ ទំនាក់ទំនងមក 089 540 484/010 728 912 ឬក៏អ៊ីម៉ែលមក taingvitou.mut@cambodia-cfc.org
អត្ថបទ៖ ខុត សីហា