រកឃើញប្រាសាទពីរ៉ាមីតដំបូងគេបង្អស់ ដែលបាត់ខ្លួនជាង ៣០០០ឆ្នាំ
- 2016-08-16 21:46:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញប្រាសាទពីរ៉ាមីតដំបូងគេបង្អស់ ដែលបាត់ខ្លួនជាង ៣០០០ឆ្នាំ
ចន្លោះមិនឃើញ
ប្រាសាទពីរ៉ាមីត ដែលមិនធ្លាប់ស្គាល់ពីមុនមក ត្រូវបានគេរកឃើញ នៅក្នុងតំបន់ដាច់ស្រយាល នៃប្រទេសកាហ្សាក់ស្ថាន (Kazakhstan) ចម្ងាយជាង ៦ ២០០គីឡូម៉ែត្រ ពីភាគឦសាននៃរាជធានី Cairo។ បច្ចុប្បន្ន រចនាសម្ព័ន្ធនៃប្រាសាទមួយនេះ កំពុងស្ថិតក្នុងការបាក់បែកខ្លាំង ប៉ុន្តែគេបានជឿជាក់ថា វាមានរូបរាងដូច និងសាងសង់មុនប្រាសាទពីរ៉ាមីតដ៏ល្បី (Pyramid of Djoser) ដែលស្ថិតនៅក្នុងប្រទេសអេហ្ស៊ីប ប្រហែល ១ ០០០ឆ្នាំ។
ប្រាសាទពីរ៉ាមីតដំបូងគេបង្អស់លើពិភពលោកនេះ ត្រូវបានរកឃើញដោយអ្នកជំនាញ មកពីវិទ្យាស្ថានបុរាណវិទ្យា «Saryarkinsky Archeology Institute» ស្ថិតក្នុងទីក្រុង Karaganda ប្រទេសកាហ្សាក់ស្ថាន ក្រោមការដឹកនាំរបស់ លោក Igor Kukushkin កាលពីឆ្នាំមុន ប៉ុន្តែបានរក្សាការរកឃើញដ៏គួរឲ្យចាប់អារម្មណ៍នេះ ជាអាថដ៌កំបាំងរហូតមកដល់បច្ចុប្បន្ន។
អ្នកបុរាណវិទូ លោក Viktor Novozhenov បានប្រាប់ឲ្យដឹងថា វាបានសាងសង់ឡើង ចន្លោះពី ៣ ០០០ឆ្នាំ ទៅ ៣ ៥០០ឆ្នាំមុន សម្រាប់ព្រះចៅផារ៉ោន (Pharaoh) ដែលជាមេដឹកនាំនយោបាយ និងសាសនារបស់ប្រជាជនអេហ្ស៊ីប និងកាន់ដំណែងចំនួន ២ គឺ «Lord of the Two Lands» ដែលគ្រប់គ្រងទឹកដី បង្កើតច្បាប់ ប្រមូលពន្ធដារ និងការពារប្រទេសអេស្ស៊ីបពីជនបរទេស និង «High Priest of Every Temple» ដែលតំណាងឲ្យព្រះនៅលើផែនដី ដោយសម្តែងពិធីសាសនា និងសាងសង់ប្រាសាទដើម្បីគោរពដល់ព្រះ។
គួរបញ្ជាក់ថា រចនាសម្ព័ន្ធទាំងមូល នៃប្រាសាទពីរ៉ាមីតនេះ មានសំណង់មកពីសម័យកាលផ្សេងៗគ្នា មិនតិចជាង ២៧ ឡើយ៕
ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ dailymail & ancientegypt