ការ​ពិត​គួរ​ឲ្យ​ភ្ញាក់ផ្អើល​១២យ៉ាង អ្នក​មិន​ធ្លាប់​ដឹង​ពី​មនុស្ស​ដែល​ប្រើ​ដៃ​ឆ្វេង

  • ពុធ, 17 សីហា 2016 15:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ដែល​ប្រើ​ដៃ​ឆ្វេង ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​ពិសេស។ កាលពីមុន នៅក្នុង​ប្រទេស​ជាច្រើន​បាន​គិត​ថា មនុស្ស​ដែល​ប្រើ​ដៃ​ឆ្វេង គឺ​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​កម្លាំង​អាថ៌កំបាំង។ ផ្ទុយទៅវិញ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ការ​ប្រើ​ដៃ​ឆ្វេង ឬ ស្តាំ ត្រូវ​បាន​គេ​កំណត់​ថា មក​ពី​កត្តា​ហ្សែន​តែប៉ុណ្ណោះ ប៉ុន្តែ​ក្រុម​អ្នកវិទ្យាសាស្រ្ត​នៅ​តែ​មិន​ទាន់​យល់​ច្បាស់​អំពី​រឿង​នេះ។  

ខាងក្រោម​នេះ គឺជា​ការ​ពិត​គួរ​ឲ្យ​ភ្ញាក់ផ្អើល ចំនួន​១២យ៉ាង ពី​មនុស្ស​ដែល​ប្រើ​ដៃ​ឆ្វេង។ ចង់​ដឹង​ថា​មាន​អ្វី​ខ្លះ សូម​តាម​ដាន​ទាំង​អស់​គ្នា៖  

១) មនុស្ស​ចំនួន ១៥ភាគរយ​នៅលើ​ពិភពលោក ប្រើ​ដៃ​ឆ្វេង

២) ចំនួន​បុរស​ប្រើ​ដៃ​ឆ្វេង ច្រើន​ជាង​ចំនួន​ស្រ្តី​ប្រើ​ដៃ​ឆ្វេង ២ដង

៣) សមាជិក​ចំនួន ២០ភាគរយ នៃ​អង្គការ MENSA International (អង្គការ​សម្រាប់​មនុស្ស​ដែល​មាន​សមត្ថភាព​ខួរក្បាល (IQ) ខ្ពស់) ប្រើ​ដៃ​ឆ្វេង

៤) មនុស្ស​ដែល​ប្រើ​ដៃ​ឆ្វេង​ជាច្រើន មាន​សមត្ថភាព​យ៉ាង​ល្អ​ឥតខ្ចោះ​ខាង​ផ្នែក​តន្រ្តី និង​ការស្តាប់

៥) មេដាយ​មាស​ក្នុង​កីឡា​ប្រដាល់ ចំនួន​៤០ភាគរយ ត្រូវ​បាន​ឈ្នះ​ដោយ​កីឡាករ​ដែល​ប្រើ​ដៃ​ឆ្វេង

៦) បុរស​ដែល​ប្រើ​ដៃ​ឆ្វេង មាន​ជាង បុរស​ដែល​ប្រើ​ដៃ​ស្តាំ ចំនួន ២៦ភាគរយ ក្នុង​ចំណោម​មនុស្ស​ដែល​មាន​កម្រិត​វប្បធម៌​ខ្ពស់

៧) ប្រសិន​បើ​ឪពុក​ម្តាយ​ប្រើ​ដៃ​ឆ្វេង កូន​របស់​ពួកគេ​មាន​អត្រា ៥០ភាគរយ អាច​នឹង​ប្រើ​ដៃ​ឆ្វេង​ដែរ

៨) មនុស្ស​ដែល​ប្រើ​ដៃ​ឆ្វេង លេង​ហ្គេម​ពូកែ ឬ​ខ្លាំង​ជាង​មនុស្ស​ដែល​ប្រើ​ដៃ​ស្តាំ

៩) ស្រ្តី​មាន​វ័យ​កាន់តែ​ចាស់ អត្រា​ផ្តល់​កំណើត​ដល់​កូន​ដែល​ប្រើ​ដៃ​ឆ្វេង​កាន់​តែ​ខ្ពស់

១០) មនុស្ស​ដែល​ប្រើ​ដៃ​ឆ្វេង ពេញ​វ័យ​ក្រោយ​មនុស្ស​ដែល​ប្រើ​ដៃ​ស្តាំ ៤ ទៅ ៥ខែ

១១) មនុស្សប្រើដៃឆ្វេង អាចប្រើដៃស្ដាំបានច្រើន តែ​មនុស្សប្រើដៃស្ដាំ​អាច​ប្រើដៃឆ្វេង​បាន​តិចតួច​ប៉ុណ្ណោះ។ មនុស្ស​ដែល​ប្រើ​ដៃ​ឆ្វេង ៥០ភាគរយ​ប៉ុណ្ណោះ ដែល​ប្រើ ឬ បញ្ជា Mouse ដៃ​ឆ្វេង។

១២) មនុស្ស​ចំនួន ៤នាក់ ក្នុង​ចំណោម ៥នាក់ ដែល​បង្កើត MacBook សុទ្ធតែ​ប្រើ​ដៃ​ឆ្វេង៕

 

 

ចុចអាន៖តារា​ល្បី​ៗ​​១០​រូប​ដែល​អ្នក​មិន​នឹក​ស្មាន​ថា​ជា​មនុស្ស​ប្រើ​ដៃ​ឆ្វេង  

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ brightside