តារាល្បីៗ១០រូបដែលអ្នកមិននឹកស្មានថាជាមនុស្សប្រើដៃឆ្វេង
- 2015-06-15 13:05:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាល្បីៗ១០រូបដែលអ្នកមិននឹកស្មានថាជាមនុស្សប្រើដៃឆ្វេង
ចន្លោះមិនឃើញ
ថ្វីបើមនុស្សនិយមប្រើដៃឆ្វេងមានត្រឹមតែប្រមាណ ១០ភាគរយ នៃចំនួនប្រជាជនទូទាំងពិភពលោក ប៉ុន្តែគេអាចរកឃើញបុគ្គលល្បីៗជាច្រើនក្នុងចំណោម ១០ភាគរយនេះ។ ប្រធានាធិបតីអាមេរិកចំនួន ៧រូប គិតចាប់ពីឆ្នាំ១៩២៣ រួមទាំងលោក Barack Obama និង Bill Clinton សុទ្ធតែជាអ្នកប្រើដៃឆ្វេង ហើយអ្នកអវកាស Neil Armstrong ព្រះអង្គម្ចាស់អង់គ្លេស William និងអតីតនាយករដ្ឋមន្ត្រីប្រទេសអង់គ្លេស Winston Churchill ក៏ដូចគ្នា។ ក្រឡេកមើលក្នុងពិភពសិល្បៈហូលីវូដ ក៏មានតារាល្បីៗជួរមុខជាច្រើនដែរដែលនិយមប្រើដៃឆ្វេង។ ចង់ដឹងថាពួកគេជានរណាខ្លះ សូមទស្សនាខាងក្រោមនេះទាំងអស់គ្នា៖
១. តារាសម្ដែងអូស្ត្រាលី Nicole Kidman
២. តារាសម្ដែងអាមេរិក Angelina Jolie
៣. តារាចម្រៀងអាមេរិក Justin Bieber
៤. តួឯករឿង “The Interview” Seth Rogen
៥. តារាចម្រៀងអាមេរិក Lady Gaga
៦. ពិធីការិនីអាមេរិក Oprah Winfrey
៧. តួឯករឿង “Transformer 4” Mark Wahlberg
៨. តួឯករឿង “X-Men” Hugh Jackman
៩. សមាជិកក្រុមចម្រៀង One Direction Niall Horan
១០. តួឯករឿង “Hunger Games” Jennifer Lawrence
ចុចអាន៖តារាល្បី៦រូប ដែលមានស្នាដៃមនុស្សធម៌ធំធេង សម្រាប់ពិភពលោក
ចុចអាន៖មុនក្លាយជាវីរបុរសហូលីវូដ តើសាច់ដុំតារាល្បីៗទាំងនេះយ៉ាងម៉េចវិញ?
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ popsugar