ស្វែងយល់ពីកាំរស្មី UVA, UVB, SPF និងឡេការពារកម្ដៅថ្ងៃ
- 2016-08-20 16:00:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់ពីកាំរស្មី UVA, UVB, SPF និងឡេការពារកម្ដៅថ្ងៃ
ចន្លោះមិនឃើញ
មនុស្សភាគច្រើនដឹងថាពួកគេត្រូវការប្រើឡេការពារកម្ដៅថ្ងៃ ប៉ុន្តែពួកគេដឹងត្រឹមតែប៉ុណ្ណឹង។ ដូច្នេះ យើងសូមណែនាំងាយៗអំពីកាំរស្មី UVA, UVB និង SPF និងវិធីការពារស្បែករបស់អ្នកពីកម្ដៅព្រះអាទិត្យ។
ជារឿយៗ យើងឃើញអក្សរកាត់នៅលើផលិតផលថែរក្សាស្បែក គ្រឿងសំអាង និងសំលៀកបំពាក់របស់យើង ប៉ុន្តែអ្នកយល់ពីអត្ថន័យរបស់វាដែរទេ? · SPF = កត្តាការពារកម្ដៅព្រះអាទិត្យ · UVA = អុលត្រាវីយូឡេ អេ (មានរលកវែង) · UVB = អុលត្រាវីយូឡេ ប៊ី (មានរលកខ្លី)
ដើម្បីការពារស្បែក យើងត្រូវយកចិត្តទុកដាក់លើការបាញ់នៃកាំរស្មី UVA និង UVB របស់ព្រះអាទិត្យ។ វាគឺជារ៉ាឌីកាល់ ២ ប្រភេទផ្សេងគ្នាដែលអាចបំផ្លាញស្បែករបស់អ្នក។ កាំរស្មី UVA – A គឺបំផ្លាញវ័យ ធ្វើឲ្យស្បែកអ្នកចាស់ជ្រីវជ្រួញ ហើយកាំរស្មី UVB - B គឺដុតកម្លោចស្បែក។
កាំរស្មី UVA បណ្ដាលឲ្យស្បែកឆាប់ចាស់
កាំរស្មី UVA ធ្វើឲ្យស្បែកចាស់ជ្រីវជ្រួញ និងអាចបង្កជាជំងឺមហារីកស្បែក ព្រោះកាំរស្មី UVA ស្រូបយកពន្លឺព្រះអាទិត្យបានច្រើន ហើយឆ្លងកាត់ស្រទាប់អូសូនដោយងាយ។ កាំរស្មី UVA អាចឆ្លងកាត់ ពពក កញ្ចក់ និងសំលៀកបំពាក់។
កាំរស្មី UVB បណ្ដាលឲ្យខ្លោចស្បែក
កាំរស្មី UVB ធ្វើឲ្យស្បែកខូច និងភ្នែកឡើងបាយ ព្រមទាំងប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរបស់រាងកាយ។ ប្រការសំខាន់បំផុតនោះគឺកាំរស្មី UVB ក៏អាចបង្កទៅជាជំងឺមហារីកស្បែកផងដែរ។
SPF អាចឲ្យដឹងថាតើស្បែកអ្នកអាចនៅក្រោមកម្ដៅថ្ងៃបានយូរប៉ុណ្ណា
កត្តាការពារកម្ដៅព្រះអាទិត្យ (ឬ SPF) ដែលត្រូវបានរកឃើញក្នុងផលិតផលឡេការពារកម្ដៅថ្ងៃរបស់យើង មិនបានបញ្ជាក់ពីបរិមាណការការពារដែលអ្នកនឹងទទួលបាននោះទេ ប៉ុន្តែផ្ទុយទៅវិញ វាជួយឲ្យអ្នកដឹងពីរយៈពេលដែលអ្នកអាចនៅក្រោមកម្ដៅព្រះអាទិត្យ មុនពេលដែលស្បែកអ្នកចាប់ផ្ដើមឡើងក្រហម។ ហើយមនុស្សម្នាក់ៗគឺខុសគ្នា! SPF ជួយទប់ស្កាត់តែកាំរស្មី UVB ប៉ុណ្ណោះ។ វាមិនអាចការពារកាំរស្មី UVA ទេ។ ផលិតផល SPF មានច្រើនកម្រិត ដូចជា SPF 15, SPF 30, SPF 50 និងច្រើនជាងនេះ។ នេះជារបៀបដែលវាធ្វើការ៖ ឧទាហរណ៍ថា ស្បែករបស់អ្នកនឹងចាប់ផ្ដើមឡើងក្រហមបន្ទាប់ពីនៅក្រោមកម្ដៅថ្ងៃរយៈពេល ១០ នាទី អ្នកអាចយក ១០ នាទីនោះ គុណនឹងលេខ SPF ដែលអ្នកកំពុងប្រើប្រាស់។
ឧទាហរណ៍ បើអ្នកកំពុងប្រើប្រាស់ផលិតផលឡេការពារកម្ដៅថ្ងៃ SPF 30៖
បើអ្នកទៅលេងសមុទ្រ ឬត្រូវកម្ដៅថ្ងៃក្នុងរយៈពេលយូរ សូមប្រុងប្រយ័ត្នជាមួយនឹងឡេការពារ SPF ដែលអ្នកបានជ្រើសរើស។ មានផលិតផលមួយចំនួនធំមិនអាចធន់នឹងទឹក ឬញើសទេ។ ដូច្នេះអ្នកនឹងមិនអាចទទួលបានការការពាររយៈពេល ៥ ម៉ោងនោះទេ បើអ្នកហាត់ប្រាណ ឬហែលទឹក។ ដំណោះស្រាយល្អបំផុត គឺត្រូវលាបឡេការពារកម្ដៅថ្ងៃ លាបហើយ លាបទៀតៗ។
នៅអាមេរិក ផលិតផលឡេការពារកម្ដៅថ្ងៃជាច្រើន គឺរកទិញបានតាមឱសថស្ថាន និងហាងលក់ទំនិញ។ សូមអានការណែនាំ និងបម្រាមនៅលើស្លាកផលិតផល ដើម្បីយល់ដឹងពីអត្ថប្រយោជន៍ និងដែនកំណត់នៃផលិតផលឡេការពារកម្ដៅថ្ងៃនោះ។
គន្លឹះសំខាន់ៗទាំង ១១ ក្នុងការប្រើប្រាស់ឡេការពារកម្ដៅថ្ងៃ៖
· ត្រូវលាបឡេការពារគ្រប់ពេល ទោះជាក្នុងរដូវណាក៏ដោយ · ពេលទិញឡេការពារកម្ដៅថ្ងៃ ត្រូវរកមើលប្រភេទ "វិសាលភាពការពារទូលំទូលាយ" នៅលើស្លាកផលិតផល ដើម្បីធានាថាអ្នកត្រូវបានការពារទាំងពីកាំរស្មី UVA និង UVB។ · បរិមាណឡេការពារដែលសមស្របសម្រាប់រាងកាយអ្នកគឺ ៣០ml និងសម្រាប់លាបលើផ្ទៃមុខ ៥g។ · លាបឡេការពារកម្ដៅថ្ងៃយ៉ាងតិច ១៥ ទៅ ២០ នាទី មុនពេលទៅក្រោមកម្ដៅថ្ងៃ។ បើស្បែករបស់អ្នកចាប់ផ្ដើមក្រហមហើយ មានន័យថាស្បែករបស់អ្នកចាប់ផ្ដើមត្រូវបំផ្លាញហើយ។ · ត្រូវការពារគ្រប់កន្លែងដែលត្រូវពន្លឺថ្ងៃ រួមទាំងត្រចៀក និងកន្លែងណាដែលមានរោមដុះតិច។ · ត្រូវស្លៀកសំលៀកបំពាក់ដើម្បីការពារ ដូចជា អាវដៃវែង ខោជើងវែង និងមួកធំៗ។ · ត្រូវពាក់វ៉ែនតាការពារកម្ដៅថ្ងៃដែលការពារទាំងកាំរស្មី UVA និង UVB។ មិនថាតែត្របកភ្នែករបស់អ្នកទេដែលនឹងត្រូវប៉ះពាល់ សូម្បីតែភ្នែកក៏អាចត្រូវឡើងបាយដែរ។ · សូមកុំគិតថា អ្នកត្រូវបានការការពារ ពេលនៅក្នុងឡាន ឬពេលមើលទៅក្រៅបង្អួច ព្រោះកាំរស្មីព្រះអាទិត្យអាចឆ្លងកាត់កញ្ចក់បាន ដូច្នេះត្រូវតែការពារខ្លួនរបស់អ្នក ទោះបីអ្នកមិននៅក្រោមកម្ដៅថ្ងៃដោយផ្ទាល់ក៏ដោយ។ · ត្រូវទម្លាប់លាបឡេការពាររៀងរាល់ ២ ម៉ោងម្ដង ឬបន្ទាប់ពីហែលទឹក និងបែកញើសពេលហាត់ប្រាណ។ · នៅឲ្យឆ្ងាយពីកម្ដៅព្រះអាទិត្យនៅពេលថ្ងៃកំពុងក្ដៅខ្លាំង ហើយព្យាយាមនៅក្នុងម្លប់ឲ្យបានច្រើន។ · បើអ្នកដេកអាំងថ្ងៃ ទោះបីជាស្បែកអ្នកមានសម្បុរដាំដែងក៏ដោយ សូមចាំថាត្រូវតែលាបឡេការពារកម្ដៅថ្ងៃ។
ព្រះអាទិត្យជារបស់ដែលអស្ចារ្យ ធ្វើឲ្យយើងសប្បាយរីករាយ ប៉ុន្តែគុណវិបត្តិរបស់វាក៏យើងមិនអាចមើលរំលងបានដែរ។ កម្ដៅព្រះអាទិត្យ ធ្វើឲ្យយើងប្រឈមមុខនឹងបញ្ហាស្បែកឆាប់ចាស់ និង ជំងឺមហារីកស្បែក។ យើងត្រូវការពារខ្លួនយើងជារៀងរាល់ថ្ងៃ ដើម្បីប្រាកដថាយើងអាចរស់នៅបានយូរ ប្រកបដោយសុខភាពល្អ។
អត្ថបទដោយ៖ អ្នកឯកទេសសម្រស់ អ្នកស្រី Jacquie Carter នាយកផ្នែកអាហារូបត្ថម្ភខាងក្រៅ របស់ក្រុមហ៊ុន Herbalife
ផលិតផល Herbalife មួយចំនួនមានមុខងារការពារកម្ដៅថ្ងៃ។