មើល Trailer រឿង "ចន្ទ្រា” រសនិយមបែបថៃវិញម្ដង!

  • 2016-08-17 18:49:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ចន្ទ្រា” ​ភាពយន្ត​ខ្នាត​ធំ​របស់​របស់​ប្រទេស​កម្ពុជា និង​ជា​រឿង​ដែល​ត្រៀម​បង្ហាញ​ខ្លួន​នៅ​តាម​បណ្ដា​រោងភាពយន្ត​ជាច្រើន​ក្នុង​ប្រទេស​ថៃ​នោះ​ ពេល​នេះបាន​ចេញ​ជា Trailer ថ្មី​មួយ​ទៀត​ហើយ ប៉ុន្តែ​ជាភាសាថៃ ដោយបាន​បញ្ចូល​រស​និយម​តាម​បែប​ប្រជាជន​​ថៃ។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ប៉ុល វិបូរ ម្ចាស់​ផលិតកម្ម Angkor Picture។

 

 

"វីដេអូ​ជាង ២ នាទី​នោះ​ក៏​ស្រដៀង​នឹង Trailer ដែល​ចេញ​នៅ​ខ្មែរ​យើង​កាលពី​១០​ថ្ងៃ​មុន​ ប៉ុន្តែ Trailer  របស់​ថៃ​គេ​ធ្វើ​តាម​បែប​រស​និយម​ប្រទេស​គេ​ដែល​ភាគច្រើន​បង្ហាញ​ពី​ភាព​កំប្លុកកំប្លែង។ តែ​ចំណែក Trailer របស់​ខ្មែរ​ធ្វើ​តាម​ការ​ចូលចិត្ត​របស់​ប្រជាជន​យើង​ដែរ ដោយ​បង្ហាញ​ពី​ភាព​ភ័យ​រន្ធត់​ច្រើន​ជាង។"  លោក​បាន​បន្ត​ទៀត​ថា រាល់បច្ចេកទេសកាត់ត និងការរចនាប្លង់នីមួយៗ​ គឺ​ធ្វើ​ឡើង​ដោយ Studio AROMDI  ព្រោះ​គេ​ដឹង​ពី​វិធី​ទាក់ទាញ​ចិត្ត​អ្នក​មើល​របស់​ប្រទេស​ថៃ៕

 

ទស្សនា​វីដេអូ Trailer ​រឿង "ចន្ទ្រា"ទាំង​ភាសា​ខ្មែរ និង​ភាសា​ថៃ​ខាង​ក្រោម​នេះ៖

 

អត្ថបទ៖ទ្រី រ៉ាវី