Cisco កាត់បន្ថយការងារជាង ៥ ពាន់កន្លែង និង​គ្រោងកាត់ ១៥ ០០០​ ទៀត​នាពេលបន្ទាប់

  • 2016-08-18 21:16:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ ​Cisco​ ​បាន​ប្រកាស​កាត់​បន្ថយ​ការងារ​ប្រមាណ​ ​៥ ៥០០​ ​កន្លែង​ ​ដែល​តួលេខ​នេះ​ស្មើ​នឹង​ ​៧​ ​ភាគរយ​នៃ​ចំនួន​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ផលិត​ឧបករណ៍​អ៊ីនធឺណិត​ ​(Switch និងRouter) ទូទាំង​ពិភពលោក។

 

 

ការ​កាត់​បន្ថយ​នេះ​ ​ព្រោះ​ក្រុមហ៊ុន​ចង់​បន្ថយ​ថ្លៃ​ចំណាយ​លើ​ខ្សែ​សង្វាក់​ផលិតកម្ម​ដែល​មាន​ស្ថានភាព​ថេរ​ ​ហើយ​ងាក​ទៅ​ធ្វើ​ការ​វិនិយោគ​លើ​ផ្នែក​ប្រព័ន្ធ​សុវត្ថិភាព, ស្ថានីយ​ផ្ទុក​ទិន្នន័យ​ ​(Data Center) និង​សេវាកម្ម​ផ្ទុក​ទិន្នន័យ​តាម​អ៊ីនធឺណិត​ ​(Cloud Service)។

 

ជា​មួយ​នឹង​ការ​សម្រេច​នេះ​ ​Cisco​ ​អាច​នៅ​សល់​ថវិកា​ប្រមាណ​ ​៧០០​ ​លាន​ដុល្លារ​ ​ហើយ​ក្រុមហ៊ុន​ក៏​មាន​គម្រោង​នឹង​កាត់​បន្ថយ​ការងារ​ប្រមាណ​ ​១៥​ ​០០០​ ​កន្លែង​នា​ពេល​បន្ទាប់៕

 

អាន​បន្ត​ ​៖​ មូលហេតុ​និងដំណោះស្រាយ អក្សរ​ខ្មែរ​ចេញ​តែ​សញ្ញា “?” លើ Facebook

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព​ ​៖​ ​telegraph