Man Utd ចាញ់ Southampton ក្នុងដី២ឆ្នាំចុងក្រោយ ចុះយប់នេះអាចឈ្នះអត់?
- 2016-08-19 21:53:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man Utd ចាញ់ Southampton ក្នុងដី២ឆ្នាំចុងក្រោយ ចុះយប់នេះអាចឈ្នះអត់?
ចន្លោះមិនឃើញ
ក្រុមបិសាចក្រហម Manchester United នឹងបើកទ្វារកីឡដ្ឋាន Old Trafford ដើម្បីសងសឹកក្រុម Southampton ក្នុងប្រកួត Premier League សប្ដាហ៍ទី២ នាវេលាម៉ោង០២:០០នាទីយប់នេះ។
Man Utd បានចាញ់ Southampton នៅ Old Trafford ២ឆ្នាំចុងក្រោយ ប៉ុន្តែពួកគេរំពឹងថានឹងសកសឹងបានវិញ ក្នុងប្រកួតយប់នេះ ខណៈដែលអ្នកចាត់ការថ្មី Jose Mourinho នឹងអាចដាក់ខ្សែបម្រើថ្មីដែលមានតម្លៃថ្លៃបំផុតលើលោក Paul Pogba ឲ្យបញ្ចេញថ្វីជើងផងដែរ។
ជើងកីឡាករ៖
សកម្មភាពក្រុម Man Utd ហ្វឹកហាត់
ម្ចាស់ផ្ទះបិសាចក្រហម អាចនឹងដាក់ Pogba ចូលជម្រើសដំបូងជំនួសតំណែង Ander Herrera កាលលេងប្រកួតមុន ខណៈដែល Jesse Lingard ជាពីរបួសហើយ រីឯខ្សែការពារឆ្នើម Chris Smalling ក៏រួចផុតពីការពិន័យហើយដែរ និងអាចចូលលេងបានខ្លះក្នុងប្រកួតនេះ។ ដូច្នេះ១១នាក់ដំបូងរបស់ Man Utd អាចជា៖ De Gea; Valencia, Blind, Bailly, Shaw; Fellaini, Pogba; Martial, Rooney, Mkhitaryan; Ibrahimovic។
សកម្មភាពក្រុម Southampton ហ្វឹកហាត់
រីឯក្រុមភ្ញៀវ Southampton ប្រធានក្រុម Jose Fonte នឹងចូលលេងជម្រើសដំបូងវិញ បន្ទាប់ពីអវត្តមានសប្ដាហ៍មុន ដោយសារត្រឡប់មកហ្វឹកហាត់យឺតយ៉ាវ ក្រោយជួយព័រទុយហ្គាល់លើកពាន Euro 2016។ រីឯ Ryan Bertrand នៅបន្តរបួស ដូច្នេះ Matt Targett នឹងបន្តលេងខ្សែការពារឆ្វេងទៀត។ ១នាក់ដំបូងរបស់ក្រុមភ្ញៀវ អាចជា៖ Forster; Cedric, Fonte, Van Dijk, Targett; Hojbjerg, Ward-Prowse, Davis; Tadic, Redmond, Long។
ប្រវត្តិជួបគ្នា និងស្ថិតិមួយចំនួន៖
ព្យាករគូនេះគឺ៖ Manchester United ២-០ Southampton , ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ BBC | Sports Mole