វីង ពង្រីកវិសាលភាពអាជីវកម្មតាមរយៈភ្នាក់ងារដោយការអង្កេត និងការណែនំាបែបស្តង់ដារ
- 2016-08-23 01:03:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីង ពង្រីកវិសាលភាពអាជីវកម្មតាមរយៈភ្នាក់ងារដោយការអង្កេត និងការណែនំាបែបស្តង់ដារ
ចន្លោះមិនឃើញ
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គឺជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេ ក្នុងវិស័យផ្ទេរប្រាក់ចល័ត ផ្តល់ជូនការវេរប្រាក់ទៅកាន់ប្រជាជនទូទៅ ទោះបីជាអ្នកមានគណនីធនាគារ និងអ្នកដែលមិនមានគណនីធនាគារក៏ដោយ។ បើកដំណើរការជាផ្លូវការ ក្នុងឆ្នំា២០០៩ ធនាគារឯកទេសវីង នៅតែបន្តឈានមុខគេលើវិស័យវេរប្រាក់ និងការទូរទាត់បែបអេឡិចត្រូនិច ជូនដល់ប្រទេសកម្ពុជា ដែលមានភ្នាក់ងារវីងគ្របដណ្តប់ ១០០% នៅតាមភូមិស្រុកទូទំាងប្រទេស។
បណ្តាញភ្នាក់ងារទំាងអស់បានបម្រើនូវតម្រូវការសេវាកម្មហិរញ្ញវត្ថុជាច្រើននៅក្នុងប្រទេស ហើយវីងក៏ជាទម្រង់មួយ ដែលបានជួយឲ្យប្រជាជនកម្ពុជាចាប់ផ្តើមអាជីវកម្មខ្នាតតូច ក្នុងនាមជាភ្នាក់ងារវីង (Wing’s Cash Xpress, (WCX))។ ភ្នាក់ងារ វីង មិនត្រឹមតែជួយសម្រួលសេវាកម្មហិរញ្ញវត្ថុដល់អតិថិជនប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងជំរុញឲ្យមានកំណើនអាជីវកម្មខា្នតតូច ក៏ដូចជាការបង្កើនសហគ្រិនបន្ថែមទៀត ក្នុងកំណើនប្រជាជនកម្ពុជា ហើយទំាងនេះគឺជាការជះឥទ្ធិពលដ៏ល្អមួយមកដល់សេដ្ឋកិច្ចកម្ពុជា។
ជាមួយគ្នានេះដែរ វីងនៅតែបន្តរក្សានូវស្តង់ដាររបស់ខ្លួន ដើម្បីធានាថា ភ្នាក់ងារវីងទំាងអស់គោរព ឲ្យបានជាប់លាប់នូវគោលការណ៍ណែនំារបស់ក្រុមហ៊ុនដែលបានកំណត់ នៅពេលដែលភ្នាក់ងារនីមួយៗ បើកអាជីវកម្មរបស់ខ្លួននៅក្រោមស្លាកសញ្ញាវីង។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីងបានឲ្យដឹងថា «យើងរីករាយណាស់នៅពេលដែលវីងមានការជះឥទ្ធិពលនៅក្នុងការចាប់ផ្តើមគំនិតដើម្បីបង្កើតសហគ្រិន។ យើងបានមើលឃើញការជោគជ័យរបស់អាជីវកម្មភ្នាក់ងារវីង ខណៈពួកគេទំាងនោះជួយក្រុមហ៊ុនឲ្យសម្រចបាននូវការប្តេជ្ញាចិត្តរបស់វីងដែលផ្តល់ជូននូវសេវាកម្ម ងាយស្រួល និងមានសុវត្ថិភាព នៅក្នុងប្រទេស ហើយវាក៏ជួយជំរុញក្រុមហ៊ុនឲ្យទៅមុខក៏ដូចជាបំផុសគំនិតឲ្យក្រុមហ៊ុនបន្តផ្តល់ជូននូវសេវាកម្មដែលល្អ និងច្នៃប្រឌិតខ្ពស់ជូនដល់ប្រជាជន»។
លោកបានបន្តទៀតថា «វីងបានប្រកាន់ខ្ចាប់នូវការអនុវត្តធ្វើអាជីវកម្មស្តង់ដាររបស់ខ្លួន ហើយស្តង់ដារនេះក៏បានអនុវត្តជាមួយនឹងភ្នាក់ងារវីងផងដែរ។ គុណភាពនៃការបើកអាជីវកម្មវីង មិនត្រឹមតែត្រូវបានចាត់ទុកជាអាទិភាពទីមួយនៅក្នុងក្រុមហ៊ុននោះទេ ប៉ុន្តែដៃគូភ្នាក់ងារវីងក៏ត្រូវបានចាត់ចូលជា អាទិភាពដំបូងគេផងដែរ។ វីងធានាថា ភ្នាក់ងារវីងទំាងអស់គោរពគោលការណ៍និងការណែនំាក្នុងការបើកអាជីវកម្ម ដែលក្រុមហ៊ុនផ្តល់ជូនឲ្យគ្រប់ភ្នាក់ងារ។ ផ្នែកមួយនៃគោលការណ៍ បានបញ្ជាក់ថាភ្នាក់ងារមិនត្រូវបើកអាជីវកម្ម ដែលពាក់ព័ន្ធនឹងការលក់ត្បូងពេជ្រ ខារ៉ាអូខេ ស្ប៉ា ជាពិសេសអាជីវកម្ម ដែលខុសច្បាប់នៅក្នុងការអនុលោមតាមច្បាប់កម្ពុជា ជ្រកក្រោមស្លាកវីងនោះទេ។
នៅក្នុងករណី ដែលក្រុមហ៊ុនរកឃើញថាភ្នាក់ងារវីង បានរំលោភលើនីតិវិធី ដែលបាននិយាយរៀបរាប់នៅខាងលើ។ ក្រុមហ៊ុននឹងធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដើម្បីទទួលបានព័ត៌មានទាំងអស់ដែលទាក់ទងទៅនឹងករណីនេះ។ គុណភាពពាណិជ្ជកម្ម និងសន្តិសុខគឺជាតម្លៃដែលវីងបន្តលើកកម្ពស់ដល់ភ្នាក់ងារ វីង របស់យើងទាំងអស់»។
វីងបានបន្តផ្តោត និងជំរុញគោលការណ៍នៃការណែនំាលើអាជីវកម្មរបស់ភ្នាក់ងារវីង ដែលបានអនុវត្តតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទៈ ពាណិជ្ជកម្ម