បេក្ខជន​ X-Factor ច្រៀង​ពី​បង​ប្រុស​​ដែល​ស្លាប់​ទៅ ធ្វើ​ឲ្យ​គ្រប់​គ្នា​ទប់​ទឹក​​ភ្នែក​មិន​បាន

  • 2016-08-28 22:05:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជន​​ក្នុង​កម្មវិធី​​ប្រឡង​ X-Factor មួយ​រូប​ឈ្មោះ​ Christian Burrows បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ រួម​ទាំង​គណៈកម្មការ​​ទប់​ទឹក​ភ្នែក​លែង​ជាប់​ ក្រោយ​ពេល​បាន​ស្ដាប់​បេក្ខជន​រូប​នេះ​បក​ស្រាយ​បទ​ចម្រៀង​និពន្ធ​ខ្លួន​ឯង។

 

 

​បទ​ចម្រៀង​ដែល​​​​​​​បេក្ខជន​វ័យ ១៩ ឆ្នាំ​រូប​នេះ​​បក​ស្រាយ ​មាន​ចំណង​ជើង​ថា​ "Thunder Buddy” ដោយ​​និពន្ធ​ជា​ពិសេស​សម្រាប់​បង​ប្រុស​របស់​ខ្លួន​ដែល​​បាន​ចែក​ឋាន​ទៅ។ ជា​លទ្ធផល​បទ​ចម្រៀង​​ពោរ​ពេញ​ដោយ​មនោសញ្ចេតនា​បង​ប្អូន​នេះ​ បាន​ធ្វើ​ឲ្យ​ Christian ជាប់​បន្ត​ទៅ​កាន់​វគ្គ​មួយ​ទៀត៕​

 

​​​​ ចុច​អាន៖ ទស្សនា​ឈុត​ក្រៅ​ឆាក​​​​​​​​បទ “Lifted” របស់ CL ​ប្លែក​ប៉ុណ្ណា​ដែរ?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Metro​​​