ឈុត​ង៉ូវយីង​​ពិសេស​​​សម្រាប់​​បុណ្យ​​សែន​​ព្រះ​​ខែ មាន​៩នំ បន្ថែម​រសជាតិ​យិនស៊ិន និង​សំបុក​ត្រចៀកកាំ

  • 2016-08-31 23:29:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ហាង​នំ​បាយ័ន​សូម​ណែនាំ​នូវ​ឈុត​ង៉ូវយីង​ពិសេស​៩​នំ​ដែល​មាន​ប្រអប់​ធំ​អស្ចារ្យ​ ដំបូង​គេ​បង្អស់​សម្រាប់​អ្នក​ដែល​ចង់​បាន​ង៉ូវ​ហេងក្នុង​ឱកាស​បុណ្យ​សែន​ព្រះ​ខែ​ដែល​នឹង​ចូល​មក​ដល់​ក្នុង​ពាក់​កណ្ដាល​ខែ​កញ្ញា​នេះ​។​

 

ជួប​ជា​មួយ Sabay​ កញ្ញា​លីន​ ដែល​ជា​អ្នក​លក់​នៅ​ហាង​នំ​បាយ័ន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ង៉ូវយីង​ពិសេស​នេះ​ រួម​មាន​ស្ដេច​នំ​ង៉ូវយីង​ពង​ទា​៨​មួយ​ ព្រម​ទាំង​នំ​ង៉ូវ​យីង​ និង​នំ​ពារ​រសជាតិ​ផ្សេងៗ​ទៀត​ ចំនួន​៨​នៅ​ក្នុង​ប្រអប់​តែ​មួយ​។ លក្ខណៈ​ពិសេស​របស់​នំ​ង៉ូវ​យីង​ពិសេស​នេះ​​គឺ​មាន​បន្ថែមនំពាស្នូល​យិនសិន​ និង​សំបុក​ត្រចៀក​កាំ​ក្នុង​នោះ​ ដែល​ជា​ជំនួយ​ដល់​សុខភាព​អ្នក​បរិភោគ​។

 

 

​លីន ​ក៏​បាន​បញ្ជាក់​ដែរ​ថា​ ចំពោះ​​អតិថិជន​ដែល​ចង់​បាន​ង៉ូវ​យីង​ទំហំ​តូច​ល្មម​វិញក៏មានដែរ​ ដោយមាន​ច្រើន​ជម្រើស​និង​រស​ជាតិ ​រួម​មាន​រស​ជាតិ​គ្រាប់​ឈូក​ សណ្ដែក​ ត្រាវ​ និង​ស្នូល​ដូង​ជា​ដើម។​ នំ​ទាំង​អស់​សុទ្ធ​តែ​ផលិត​ឡើង​តម្រូវ​តាម​ចំណូល​ចិត្ត​​អតិថិជន​ ទាំង​ក្បូរក្បាច់​រចនា កម្រាស់​នំ និងរសជាតិ ដោយ​វា​​មិន​សូវ​ផ្អែម​ខ្លាំង​នោះ​ទេ។​ អ្នក​អាច​ញាំ​នំ​ជា​មួយ​ទឹក​តែ​ក្ដៅ​ឧណ្ហៗ​ដើម្បី​បន្ថែម​រស​ជាតិ​កាន់​តែ​ឆ្ងាញ់​មួយ​កម្រិត​ទៀត។

ដើម្បី​ជា​កាដូ​ពិសេស​សម្រាប់​អតិថិជនក្នុងឱកាសបុណ្យសែនព្រះខែនេះ​​ ហាង​នំ​បាយ័ន​ក៏​មាន​ថែម​ជូន​​នំ​ស្នូល​ដូង​មួយ​ប្រអប់​ឥត​គិត​ថ្លៃ​សម្រាប់​អតិថិជន​ដែល​ជាវ​នំ​ចាប់​ពី​១០​ប្រអប់​ឡើង​ទៅ​​។ ក្រៅ​នំង៉ូងយីងច្រើន​រសជាតិ ហាង​នំប៉័ង​បាយ័នក៏​មាន​លក់​នំ​កោ និង​ពារ​ផង​ដែរ។

 

 

 

តើ​អ្នក​បាន​ត្រៀម​ឬ​នៅ​សម្រាប់​បុណ្យ​សែន​ព្រះ​ខែ​នេះ? ឆាប់​ឡើង សាក​ឈុត​ង៉ូវយីង​ពិសេស​ពីហាង​នំ​បាយ័ន ដែល​បន្ថែមរសជាតិ​យិនសិន និង​សំបុក​ត្រចៀក​កាំ ធានា​ថា​មិនខកចិត្តទេ!

 

 

 

អតិថិជន​អាច​រក​ទិញ​បាន​នៅ​ផ្សារ​ទំនើប​អ៊ីអន និង​ហាង​នំប៉័ង​បាយ័ន ដែល​មាន​១២​ទីតាំង ក្នុង​រាជធានី​ភ្នំពេញ រួម​មាន បាយ័ន ផ្សារថ្មី ពេទ្យចិន ឃ្លាំងរំសេវ ពោធិចិនតុង ជ្រោយចង្វារ ស្តាតចាស់ ​​អូបែកក្អម ច្បារអំពៅ ផ្សារតូច ឬស្សីកែវ ស្ទឹងមានជ័យ ចម្ការដូង ។

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​​ទូរស័ព្ទ​លេខ 023 882278 ឬ​ចូល​ទៅ​កាន់​ហ្វេសប៊ុក bayonbakery៕ អត្ថបទៈ យ៉ារិទ្ធ