មេក្រុម CagePitch ត្រៀមចេញចម្រៀងទោលលើកទី១
- 2016-09-02 16:07:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេក្រុម CagePitch ត្រៀមចេញចម្រៀងទោលលើកទី១
ចន្លោះមិនឃើញ
ក្រុមតារាចម្រៀងស្រីត្រូវចិត្តយុវវ័យ CagePitch ថ្មីៗនេះ បានឲ្យដឹងថា មេក្រុមរបស់ខ្លួនត្រៀមចេញចម្រៀងទោលលើកទី១មុននឹង CagePitch ត្រឡប់មកឆាកតន្ត្រីវិញ។
(ក្រុម CagePitch វិសុទ្ធ រូបកណ្ដាល)
វិសុទ្ធ ដែលជាមេក្រុមរបស់ CagePitch បានឲ្យដឹងថា ការត្រឡប់មកវិញជាមួយចម្រៀងទោលបែបនេះ មិនមានន័យថាខ្លួន និង CagePitch មានបញ្ហាអ្វីនឹងគ្នានោះទេ គ្រាន់តែពេលនេះ សមាជិកក្រុមទាំងអស់មិនទាន់រួចរាល់ក្នុងការត្រឡប់មកវិញ។ ម្ចាស់បទ"ធ្លាប់ទេ" ដែលជាចម្រៀងក្នុងសាច់រឿង"ផ្កាទីងម៉ោង" បានបន្តទៀតថា "ចម្រៀងទោលទី១របស់ខ្ញុំហ្នឹងមានចំណងជើងថា "I Choose You” ដែលនឹងត្រូវចេញនៅក្នុងគម្រោង Songkites Season of Love” ហើយបន្ទាប់ពីខ្ញុំរួចរាល់ហើយ CagePitch នឹងត្រឡប់មកឆាកតន្ត្រីវិញជាមួយបទថ្មី"៕
ទៅ...!!! ស្ដាប់ការបកស្រាយបន្ថែមពី វិសុទ្ធ៖
អត្ថបទ៖ SAMEDY