​សូម្បី​តួ​ឯក​​រឿង “Train To Busan” ក៏​​ខ្លាច​ខ្មោច​តួ Zombie ពេល​កំពុង​ថត

  • 2016-09-06 18:20:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កិច្ច​សម្ភាសន៍​​ថ្ងៃ​ផ្សព្វផ្សាយ​រឿង “Train To Busan” តារា​សម្ដែង​ប្រុស​ប្រុស Gong Yoo បាន​ប្រាប់​ពី​អារម្មណ៍​ភ័យ​ខ្លាច​ ខណៈ​កំពុង​ថត​ជា​មួយ​តួ​ខ្មោច Zombie ក្នុង​រឿង។

 

 

កំឡុង​សម្ភាសន៍​តារា​ប្រុស​វ័យ​៣៧​ឆ្នាំ​បាន​និយាយ​ថា៖"ខ្ញុំ​ពី​ធម្មជាតិ​ពិត​ជា​ងាយ​ខ្លាច​ណាស់។ ពេល​ដែល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ស្អប់​ការ​ទៅ​ផ្ទះ​ដែល​មាន​ខ្មោច​ណាស់។ ដូច្នេះ​ការ​ថត​ជា​មួយ​ខ្មោច​ Zombie ក្នុង​ភាពយន្ត​គឺ​ជា​ការ​ភ័យ​ខ្លាច​បំផុត​របស់​ខ្ញុំ"។

 

Gong Yoo បាន​បន្ត​ថា​៖"ពេល​កំពុង​ថត​រឿង​មាន​ឈុត​ជា​ច្រើន​ដែល​ខ្មោច Zombie ត្រូវ​មក​ចាប់​ខ្ញុំ។ ខ្ញុំ​បាន​​ឮ​អ្នក​ដឹក​នាំ​រឿង​បាន​ស្រែក​ថាកាត់ ​ហើយ​ទៅ​កន្លែង​ដើម ប៉ុន្តែ​តួ​ខ្មោច Zombie ប្រហែល​ជា​មិន​ឮ​បាន​រត់​មក​ចាប់​ខ្ញុំ​យក​តែម្ដង។ ដូចនេះ​ក្នុង​វីដេអូ​​ឈុត​ក្រៅ​ឆាក​មាន​មាន​សកម្មភាព​ឆ្កួត​ៗ​ជា​ច្រើន"។ ​​​​

 

 

“Train To Busan” គឺ​ជា​ភាពយន្ត​​និយាយ​ពី​អ្នក​ដំណើរ​ព្យាយាម​តទល់​ជាមួយ​ខ្មោច Zombieដែល​លួច​ចូល​រថភ្លើង កំឡុង​ពេល​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង Busan ប្រទេស​កូរ៉េ​ខាង​ត្បូង៕

 

ចុចអាន៖ប្លែក​ភ្នែក! ​រូប​ភាព​និង​វីដេអូ​ក្រៅ​ឆាក​ខ្លះ​ៗពី​​រឿង “Train to Busan”

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖​ soompi