អ្នក​គាំទ្រ​ផ្ទុះ​កំហឹង ទារ​លុយ​ពី Jay Chou វិញ​ព្រោះ​ការ​ប្រគំ​តន្ត្រី​អន់​ពេក

  • 2016-09-07 17:47:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ទល់​ពេល​នេះ​ ​មាន​ទស្សនិកជន​ចំនួន​ជាង​១៥០០​នាក់​ដែល​បាន​ចុះ​ហត្ថលេខា​សំណូម​ពរ​ឲ្យ​តារា​ចម្រៀង​ល្បី​ឈ្មោះ Jay Chou សង​លុយ​ខ្លួន​វិញ​ព្រោះ​សំឡេង​នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​លោក​អន់​ពេក។

 

 

កាល​ពី​ថ្ងៃ​ទី​៣​ខែ​កញ្ញា​កន្លង​ទៅ​នេះ កំពូល​តារា​ចម្រៀង​ចិន Jay Chou បាន​ប្រព្រឹត្ត​ការ​ប្រគំ​តន្ត្រី​របស់​ខ្លួន​នៅ​ពហុកីឡាដ្ឋាន​ជាតិ​ប្រទេស​សិង្ហបុរី​ក្រោម​ការ​ចូល​រួម​របស់​អ្នក​គាំទ្រ​៤ម៉ឺន​នាក់។ យ៉ាងណាក៏ដោយ ក្រោយ​ពេល​កម្មវិធី​នេះ​បាន​បញ្ចប់ ទស្សនិកជន​ដែល​បាន​ចូល​មើល​ការ​ប្រគំតន្ត្រី​នេះ​បាន​ផ្ទុះ​កំហឹង​ព្រម​ៗ​គ្នា និង​ទាម​ទារ​ឲ្យ​ម្ចាស់​បទ "Secret” សង​លុយ​ព្រោះ​ពួក​គេ​វិញ​ដោយ​សារ​គុណ​ភាព​របស់​កម្មវិធី​នេះ​អន់​ពេក។

 

តាម​នោះ​ដែរ អ្នក​គាំទ្រ​ទាំង​១៥០០​នាក់​ដែល​បាន​ចុះ​ហត្ថលេខា​ទារ​សង​លុយ​វិញ​នោះ​បាន​ឲ្យ​ដឹង​ថា សំឡេង​នៅ​ក្នុង​ខន​សឺត​មួយ​នេះ ស្ដាប់​មិន​កើត​ឬ​ឮ​មិន​ច្បាស់។ ទស្សនិកជន​ទាំង​នេះ​បាន​ទាមទារ​ឲ្យ​អ្នក​រៀបចំ​កម្មវិធី​សង​លុយ​ពួក​គេ​វិញ​យ៉ាង​តិច​ពាក់​កណ្ដាល​នៃ​តម្លៃ​សំបុត្រ។ តម្លៃ​សំបុត្រ​ចូល​មើល​ការ​ប្រគំ​តន្ត្រី​របស់ Jay Chou មាន​តម្លៃ​ចាប់​ពី ៩២​ដល់​៣៤២​ដុល្លារ៕

 

 
 
 

ចុចអាន៖ចិន​​ស្រងាក​​ចិត្ត​ពេល​កុំកុំ​ក្លាយ​ជា​ស្មូម​សុំទាន​ងងឹត​ភ្នែក​និង​ឆាប់​ស្លាប់​ក្នុង “Star Wars” វគ្គ​ថ្មី

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖straitstimes