អាថ៌កំបាំងនៃនំ​​សែន​ព្រះ​ខែ​ ដែលមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់

  • 2016-09-07 22:11:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នំ​សែន​ព្រះ​ខែជានំមិនអាចខ្វះបាន ដែល​ប្រជាជន​ចិន​ ឬ​អ្នក​ជាប់​សែស្រឡាយ​ចិន​ប្រើប្រាស់សម្រាប់សែន និងបរិភោគ​ក្នុង​អំឡុង​ពេល​បុណ្យ​សែន​ព្រះ​ខែ។ នៅ​ក្នុង​វប្បធម៌​ចិន​ វា​ត្រូវ​បាន​ប្រើ​ជា​តំណាង​នៃ​ការ​ជួប​ជុំ​របស់​គ្រួសារ ថែមទាំងក៏​ជាទី​ពេញ​និយម​ក្នុង​ការ​ធ្វើ​ជា​អំណោយ​សម្រាប់​ជូន​មិត្ត​ភក្ដិ ឬ​ក្រុម​គ្រួសារ​ផង​ដែរ។

 

 

ជា​ទូទៅ​នំ​សែន​ព្រះ​ខែ​គឺ​មាន​រាង​មូល​ ទំហំ​ប្រហែល​១០​សង់​ទី​ម៉ែត្រ​ និង​កម្រាស់​ប្រហែល​៣-៤​សង់​ទី​ម៉ែត្រ។​ នំ​ព្រះ​ខែ​តែង​ត្រូវ​បាន​តុប​តែង​ រចនាអក្សរយ៉ាង​ស្រស់​ស្អាត និង​មាន​រស​ជាតិ​ផ្អែម។​

 

គ្រឿង​ផ្សំ​ជា​ច្រើន​ត្រូវ​បាន​គេ​​ដាក់​បញ្ចូល​គ្នា​ដូច​ជា​ សណ្ដែក​ក្រហម​ ល្ង​ សណ្ដែកដី​ គ្រាប់​ផ្កា​ឈូក​រត្ន​ អាល់ម៉ុង​ ស៊ុត​លឿង​ទាំង​មូល​យក​ចេញ​ពី​ពង​ទា​ប្រៃ​ដែល​តំណាង​ឲ្យ​ព្រះ​ចន្ទ​ពេញ​វង់​ និង​គ្រឿង​ផ្សំ​មួយ​ចំនួន​ទៀត។​​ ដើម្បី​បន្ថែម​រសជាតិ​អ្នក​អាច​ញ៉ាំនំ​ព្រះ​ខែ​ជាមួយ​ទឹក​តែ​បាន។

 

 

នំ​ព្រះ​ខែ​មាន​ច្រើន​រស​ជាតិ​និង​ច្រើន​សណ្ឋាន​អាស្រ័យ​ទៅ​តាម​ចំណូល​ចិត្ត​របស់​ប្រជា​ជន​នៅ​តាម​តំបន់​នីមួយៗ។​ ឧទាហរណ៍​ដូច​ជា​នៅ​ទី​ក្រុង​ប៉េកាំង​ ឬ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ចិន​ គេ​និយម​ប្រើ​ប្រេង​ល្ង​ច្រើន​ក្នុង​ការ​ធ្វើ​នំ​ សម្បក​ក្រៅ​ផុយ​ ស្នូល​ខាង​ក្នុង​ទន់​ និង​រស​ជាតិ​មិន​សូវ​ផ្អែម​ទេ។​

 

ចំណែក​ភាគ​ខាង​កើត​ប្រទេស​ចិន​វិញ​គឺ​នៅ​តំបន់​ Suzhou គេ​និយម​នំ​ដែល​មាន​សំបក​ស្ដើង​ទន់​ ប្រើ​ប្រេង​និង​ខ្លាញ់​ ហើយ​មាន​រស​ជាតិ​ផ្អែម​។

 

បច្ចុប្បន្នដោយសារការរស់នៅរបស់ប្រជាជន កាន់តែមានភាពទាន់សម័យ អ្នកធ្វើនំសែនព្រះសែនបានច្នៃប្រឌិត ផលិត នំសែនព្រះខែប្លែកៗ ដោយច្នៃឲ្យមានភាពទាក់ទាញទាំងលើរសជាតិ និង​ប្រភេទនំ៕

 

 

តើអ្នកចូលចិត្តនំសែនព្រះខែរសជាតិណាមួយ?

 

អត្ថបទៈ យ៉ារិទ្ធ

ប្រភពៈ travelchinaguide.com

អត្ថបទថ្មី