មន្ទីរពេទ្យ ស្តេមហ្វត ក្វាងចូវ ទំនើបផ្នែកមហារីក ជាជម្រើសដំបូងសម្រាប់អ្នកជំងឺមហារីក
- 2016-09-09 21:39:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្ទីរពេទ្យ ស្តេមហ្វត ក្វាងចូវ ទំនើបផ្នែកមហារីក ជាជម្រើសដំបូងសម្រាប់អ្នកជំងឺមហារីក
ចន្លោះមិនឃើញ
ការជ្រើសរើសមន្ទីរពេទ្យឯកទេសក្នុងការព្យាបាលជំងឺមហារីក គឺជាការជ្រើសរើសដ៏សំខាន់មួយសម្រាប់អ្នកជំងឺមហារីក។ មន្ទីរពេទ្យឯកទេសជំងឺមហារីកដែលមានគុណភាព គឺអាចមានសមត្ថភាពព្យាបាលទប់ស្កាត់ជំងឺមហារីកជូនអ្នកជំងឺ។ ឯចំពោះមន្ទីរពេទ្យមហារីកដែលមិនមានគុណភាពវិញ អាចនឹងធ្វើឲ្យអ្នកជំងឺបាត់បង់អាយុជីវិតបាន។
បច្ចុប្បន្ន ការព្យាបាលជំងឺមហារីកនៅកម្ពុជាភាគច្រើនប្រើប្រាស់ការព្យាបាលដោយការវះកាត់ បាញ់កាំរស្មី និងប្រើគីមីប៉ុណ្ណោះ។ ការព្យាបាលទាំងនេះបានផ្តល់ផលប៉ះពាល់ដល់អ្នកជំងឺជាច្រើន ដូចជា ជ្រុះសក់ ក្អួតចង្អោរ ឈឺក្បាល និងមិនមានចំណង់អាហារ ជាដើម ដែលផលប៉ះពាល់ទាំងនេះធ្វើឲ្យអ្នកជំងឺមហារីកមានសភាពលំបាកវេទនាក្រៃលែង។ អ្នកជំងឺកាន់តែច្រើនឡើងៗ បាន និងកំពុងស្វែងរកការព្យាបាលណាដែលល្អជាងនេះ ខណៈអ្នកខ្លះក៏បានស្វែងរកការព្យាបាលនៅក្រៅប្រទេស ដូចជា ថៃ វៀតណាម និងជាពិសេសសិង្ហបុរី។ ខ្លះទៀតក៏បានត្រឹមស្វះស្វែងរកការព្យាបាលណាដែលល្អនៅក្នុងប្រទេស។ ប៉ុន្តែអ្នកជំងឺមួយចំនួនមិនបានដឹងថា ការព្យាបាលជំងឺមហារីកនៅមន្ទីរពេទ្យ ស្តេមហ្វត ក្វាងចូវ ទំនើបផ្នែកមហារីក វាទំនើបជាងការព្យាបាលរបស់មន្ទីរពេទ្យនៅប្រទេសដទៃយ៉ាងដូចម្តេចនោះទេ។
ហេតុអ្វីត្រូវជ្រើសរើសមន្ទីរពេទ្យ ស្តេមហ្វត ក្វាងចូវ ទំនើបផ្នែកមហារីក?
(១) មន្ទីរពេទ្យ ស្តេមហ្វត ក្វាងចូវ ទំនើបផ្នែកមហារីក ជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីកមួយដែលស្ថិតក្រោមកិច្ចសហប្រតិបត្តិការវិនិយោគរបស់សម្ព័ន្ធអចលនទ្រព្យ Perennial របស់សិង្ហបុរី និងសម្ព័ន្ធប៉អាយ ដែលជាសម្ព័ន្ធវេជ្ជសាស្ត្រដ៏ធំរបស់ចិន។ ឆ្នាំ២០០៤ មន្ទីរពេទ្យនេះបានឆ្លងកាត់ការទទួលស្គាល់គុណភាពសេវាកម្ម និងការគ្រប់គ្រងមន្ទីរពេទ្យ ដោយ JCI សហរដ្ឋអាមេរិក។
(២) មន្ទីរពេទ្យ ស្តេមហ្វត ក្វាងចូវ ទំនើបផ្នែកមហារីក បានប្រើប្រាស់បច្ចេកវិទ្យាព្យាបាលជំងឺមហារីកទំនើបៗដែលមានស្នាមរបួសតូច ដូចជា ការព្យាបាលដោយកាំបិតណាណូ ដោយការចាក់បញ្ចូល ដោយកករំលាយ ដោយគ្រាប់អនុភាគអ៊ីយ៉ុង ដោយដុតរំលាយ និងបច្ចេកវិទ្យាព្យាបាលដទៃជាច្រើនទៀត។ បើយកការព្យាបាលដោយការវះកាត់ ចាក់គីមី និងបាញ់កាំរស្មីដែលនិយមប្រើ មកប្រៀបធៀបនោះ គឺការព្យាបាលដោយបន្សល់ស្នាមរបួសតូច មានផលប៉ះពាល់តិច ស្នាមមុខរបួសតូច ការជាសះស្បើយលឿន និងទទួលបានប្រសិទ្ធភាពខ្ពស់។ សម្រាប់អ្នកជំងឺមហារីកដែលបាត់បង់ឱកាសនៃការវះកាត់ ឬការព្យាបាលដោយគីមី និងកាំរស្មី ការព្យាបាលដោយបន្សល់ស្នាមរបួសតូច មានប្រសិទ្ធភាពជាងការព្យាបាលទាំងនោះ និងមានផលប៉ះពាល់តិចជាង ដែលវាបានជួយអ្នកជំងឺមហារីកជាច្រើនឲ្យទទួលបានប្រសិទ្ធភាពប្រសើរជាងមុន។
ក្រៅពីមានបច្ចេកវិទ្យាទំនើបៗនៃការព្យាបាលដោយបន្សល់ស្នាមរបួសតូចទាំងនេះ មន្ទីរពេទ្យមានក្រុមវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ជាច្រើនឆ្នាំ និងច្រើនផ្នែកជាច្រើននាក់ ដែលមានឈ្មោះថាក្រុម MDT ដែលក្រុមវេជ្ជបណ្ឌិតនេះបានបំបែកគំរូនៃការព្យាបាលរបស់វេជ្ជបណ្ឌិតជាច្រើន ដែលពីមុនធ្លាប់តែមានតែវេជ្ជបណ្ឌិតម្នាក់ ឬពីរនាក់ ដើម្បីវិភាគ និងព្យាបាលជូនអ្នកជំងឺ តែពេលនេះគឺមានវេជ្ជបណ្ឌិតជាច្រើននាក់ច្រើនផ្នែក ចូលរួមគ្នាដើម្បីវិភាគ និងរៀបចំការព្យាបាលជូនអ្នកជំងឺ។
មន្ទីរពេទ្យ ស្តមហ្វត ក្វាងចូវ ទំនើបផ្នែកមហារីក បានទទួលព្យាបាលអ្នកជំងឺជាច្រើនក្នុងតម្លៃសមរម្យ។ មធ្យមភាគនៃតម្លៃព្យាបាលនៅចិន គឺត្រឹមតែ ១ ភាគ ៥ នៃតម្លៃព្យាបាលនៅអាមេរិក ហើយបើធៀបជាមួយតម្លៃព្យាបាលនៅសិង្ហបុរី ក៏នៅតែទាបជាងសិង្ហបុរី ពោលគឺ ១ ភាគ ៣ នៃតម្លៃព្យាបាលនៅសិង្ហបុរី។
មន្ទីរពេទ្យ ស្តេមហ្វត ក្វាងចូវ ទំនើបផ្នែកមហារីក ផ្តល់សេវាកម្មលំដាប់ខ្ពស់ជូនដល់អ្នកជំងឺមហារីក ព្រមទាំងក្រុមគ្រួសារដែលមកកំដរអ្នកជំងឺ។ ដើម្បីជួយសម្រួលដល់អ្នកជំងឺបរទេសក្នុងការមកទទួលយកការព្យាបាលនៅចិន ខាងមន្ទីរពេទ្យក៏មានការិយាល័យតំណាងនៅវៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន បង់ក្លាដេស កម្ពុជា និងថៃ ដែលអ្នកជំងឺបរទេសអាចឆ្លងកាត់តាមរយៈការិយាល័យតំណាង ដើម្បីទទួលយកព័ត៌មានក្នុងការព្យាបាលជំងឺមហារីក។ មន្ទីរពេទ្យ កំពុងប្រើប្រាស់សេវាកម្មជាង៦០ប្រភេទសម្រាប់បម្រើជូនអ្នកជំងឺ ដូចជា សេវាកម្មរៀបចំឯកសារឆ្លងប្រទេស សេវាកម្មទទួល និងជូនដំណើរអ្នកជំងឺ ការអបអរខួបកំណើតជូនអ្នកជំងឺ សេវាកម្មជូនអ្នកជំងឺធ្វើដំណើរកម្សាន្តនៅក្វាងចូវ សិក្ខាសាលាអំពីសុខភាព និងសេវាកម្មជាច្រើនផ្សេងៗទៀត។
មកដល់ពេលនេះ មន្ទីរពេទ្យទទួលព្យាបាលបានជោគជ័យជូនអ្នកជំងឺជាង ៣ ម៉ឺននាក់ដែលមកពីប្រទេសផ្សេងៗគ្នា។ មន្ទីរពេទ្យកំពុងលើកកម្ពស់គុណភាពព្យាបាលបន្ថែមទៀត ដើម្បីព្យាបាលជូនអ្នកជំងឺមហារីកឲ្យបានកាន់តែច្រើន។
មន្ទីរពេទ្យ ស្តេមហ្វត ក្វាងចូវ ទំនើបផ្នែកមហារីក នឹងរៀបចំសិក្ខាសាលាជំងឺមហារីក នៅសណ្ឋាគារសុខា ភ្នំពេញ នៅថ្ងៃទី៨ តុលា ២០១៦។ បើអ្នកចាប់អារម្មណ៍ សូមទាក់ទងមកកាន់ការិយាល័យតំណាងនៅកម្ពុជា តាមរយៈអាសយដ្ឋាន៖ វិមានកាណាឌីយ៉ា ជាន់ទី១៩ វិថីព្រះអង្គឌួង កែងមហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ឬ 023 96 8888 / 089 96 8888 ៕
អត្ថបទ៖ ពាណិជ្ជកម្ម