ថៃ រិទ្ធី ​នឹង​ប៉ះ​ជើង​ខ្លាំង​ហ្វីលីពីន ​ល្ងាច​នេះ​ក្នុង​កម្មវិធី Full Metal Dojo Presents​

  • 2016-09-10 14:42:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ហ្វឹកហាត់​បាន​យ៉ាង​ពេញលេញ និង​ចាកចេញ​ពី​កម្ពុជា​តាំង​ពី​ម្សិលមិញ ​កីឡាករ ​ថៃ រិទ្ធី ​នឹងចូល​ខ្លួន​ប្រកួត​នៅ​ម៉ោង​ប្រមាណ​ជា​៨​យប់​នេះ​ហើយ ​ជាមួយ​ជើង​ខ្លាំង​ហ្វីលីពីន ​Righ Ard Cormmial​ ​ក្នុង​ព្រឹត្តិការណ៍​ Full Metal Dojo Presents នៅ​ប្រទេស​ថៃ​។

 

 

ថៃ រិទ្ធី​ បាន​​ចូល​រួម​​ប្រកួត​ក្នុង​កម្មវិធី​ខាង​លើ​​៨លើក​មក​ហើយ ​ក្នុង​នោះ​​ឈ្នះ៧​ និង​ ចាញ់​១​ដង។ ប្រកួត​ក្នុង​ទ្រុង​​លើក​ចុង​ក្រោយ​របស់​កីឡាករ​រូប​នេះ​គឺ​នៅ​ទឹក​ដី​ប្រទេស​ថៃ ដោយ​ឈ្នះ​កីឡាករ​ថៃ Veerayuth​ ​Uttapan​ ​នៅ​ទឹក​ទី​១ ក្នុង​ព្រឹត្តិការណ៍​ Full Metal Dojo ១០។

 

 

កីឡាករ​ប្រដាល់​គុន​ចម្រុះ MMA នៅ​ក្លិប Cambodian Top Team ​បាន​ហ្វឹកហាត់​ត្រៀម​ខ្លួន​រួច​ជា​ស្រេច បើ​ទោះ​ជា​ដឹង​ថា​ត្រូវ​ប៉ះ​កីឡាករ​ជើង​ខ្លាំង​ហ្វីលីពីន​ក៏​រូបគេ​មិន​សូវ​ជា​ញញើត​ឡើយ។ ងាក​ទៅ​ខាង​គ្រូ​បង្វឹក​លោក ហ៊ុន​ ច័ន្ទរាជ ​វិញ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ​ថា​កីឡាករ Cormmial ​ពូកែ​សឹង​តែ​គ្រប់​ក្បាច់ ដូច្នេះ​ហើយ​អាច​នឹង​ធ្វើ​ឱ្យ រិទ្ធី ​ពិបាក​។ យ៉ាងណាមិញ ​លោក​ក៏​នៅ​តែ​សង្ឃឹម​លើ​កូន​ក្រុម​របស់​ខ្លួន​ដែរ ដោយ​សង្ឃឹម​ឈ្នះ​៥១​%​៕

 

អត្ថបទ៖ មុន្នី រម្យ