សាប៊ូកក់សក់ Dove បង្ហាញរូបរាងថ្មី និងបញ្ចូលរូបមន្តពិសេសព្យាបាលសក់ខូច
- 2016-09-14 00:17:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាប៊ូកក់សក់ Dove បង្ហាញរូបរាងថ្មី និងបញ្ចូលរូបមន្តពិសេសព្យាបាលសក់ខូច
ចន្លោះមិនឃើញ
យូនីលីវើ ក្រុមហ៊ុនផ្គត់ផ្គង់ទំនិញប្រើប្រាស់ប្រចាំថ្ងៃឈានមុខគេនៅលើពិភពលោក បានបង្ហាញរូបរាង និងការរចនាថ្មីរបស់សាប៊ូកក់សក់ និងក្រែមបន្ទន់សក់ Dove ដែលជាអ្នកជំនាញខាងព្យាបាលសក់ខូច និងជួយចិញ្ចឹមសក់ ក៏ដូចជារក្សាសក់ឲ្យមានសំណើម។
ពិធីបង្ហាញរូបរាងថ្មីរបស់ផលិតផល Dove ធ្វើឡើងនៅផ្សារទំនើបអ៊ីអន ហើយសុភាពនារី ទទួលបានការពិនិត្យសក់ក្បាលពីអ្នកជំនាញ ការសាកល្បងកក់សក់ជាមួយផលិតផល Dove ថ្មី ការរចនាម៉ូដសក់ ការផ្ដល់គន្លឹះថែរក្សាសក់ពីអ្នកជំនាញ និងការថតរូបអនុស្សាវរីយ៍ជាដើម។
អ្នកស្រី ស្រីនិច ដែលបានសាកល្បងកក់សក់ជាមួយសាប៊ូ Dove បានឲ្យដឹងថា៖ "មានអារម្មណ៍ថាពេលកក់ហើយ វាទន់ វារលាស់ ធ្វើឲ្យសរសៃសក់យើងរឹងមាំ ស្អាត ហើយមានជាតិប្រេង អត់ស្ងួតដូចមុន។ ខ្ញុំប្រើសាប៊ូមុនៗមកធ្វើឲ្យសរសៃសក់ខ្ញុំវាស្ងួត ហើយវាអត់លូតលាស់ល្អទេ។ វាអត់មានជាតិប្រេង ហើយវាធ្វើឲ្យសក់ខ្ញុំវាខូច វាបែកចុង។ តាំងពីខ្ញុំប្រើ Dove មក មានអារម្មណ៍ថារលាស់ ធ្វើសក់រាល់ថ្ងៃក៏អត់ខូចដែរ"។
កញ្ញា ស្រីពៅ អ្នកភ្នំពេញវិញ បាននិយាយថា៖ "Dove ថ្មី ខ្ញុំយល់ថា វាក្លិនក្រអូប ហើយវា [ធ្វើឲ្យសក់] ទន់ភ្លឺរលោងដូចជាមានទម្ងន់ជាងមុន"។
លោកស្រី មិត្ត វុទ្ធារី ប្រធានផ្នែកផលិតផលនៃក្រុមហ៊ុន យូនីលីវើ ដែលចែកចាយផលិតផល Dove នៅកម្ពុជា ថ្លែងថា ការផ្លាស់ប្ដូររូបរាង និងការរចនានេះ គឺដើម្បីឆ្លុះបញ្ចាំងពីការប្ដេជ្ញារបស់ Dove ក្នុងការអភិវឌ្ឍផលិតផលរបស់ខ្លួន ទាំងគុណភាព និងភាពទាក់ទាញ។
លោកស្រីថា៖ "ការពិតទៅអ្វី យើងចាប់ផ្ដើមរចនាជាថ្មី ដោយសារយើងចង់ឲ្យអតិថិជនរបស់ Dove គាត់នៅតែជឿជាក់លើផលិតផលនេះ។ ដូច្នេះហើយ ចំពោះ យូនីលីវើ ក៏ដូចជាផលិតផល Dove យើងតែងផ្លាស់ប្ដូរ និងរចនារូបរាងថ្មី ដើម្បីធ្វើឲ្យដើរទាន់សម័យកាល និងទីផ្សារបច្ចុប្បន្ន"។
ការផ្លាស់ប្ដូររូបរាងថ្មីនេះមិនមានការប៉ះពាល់គុណភាពរបស់សាប៊ូ Dove ទេ ប៉ុន្តែផ្ទុយទៅវិញ គុណភាពកាន់តែប្រសើរជាងមុន ដោយសារយើងធ្វើការអភិវឌ្ឍថ្មីលើរូបមន្ត ដោយយើងដាក់បន្ថែមនូវប្រភេទរូបមន្តដែលអាចជួយនាំសារធាតុដែលមាននៅក្នុងសាប៊ូកក់សក់ និងក្រែមបន្ទន់សក់ Dove ជ្រាបចូលយ៉ាងជ្រៅក្នុងស្រទាប់សក់ ធ្វើឲ្យសក់កាន់តែមានសុខភាពល្អ និងស្រស់ស្អាត"។
Dove ដែលជាម៉ាកយីហោសាប៊ូកក់សក់ និងក្រែមបន្ទន់សក់គុណភាពលំដាប់អន្តរជាតិ បានបោះជំហានចូលមកក្នុងទីផ្សារកម្ពុជាជាច្រើនឆ្នាំមកហើយ ដោយទទួលបានការគាំទ្រច្រើនពីសុភាពនារី។ Dove ផ្ដល់ដំណោះស្រាយសម្រាប់បញ្ហាសក់ផ្សេងៗ ដូចជា សក់ខូចខ្លាំង សក់ជ្រុះ សក់ស្ងួត និងសក់សំពោង ជាដើម៕
អត្ថបទ៖ ពាណិជ្ជកម្ម