U-17 ​ក្រោន​ ១-០​ U-17 បឹង​កេត​ រីឯ​អាកាសចរណ៍​ស៊ីវិល​ ១៤-១​ បង​ប្អូន

  • 2014-11-03 17:36:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​កីឡា​បាល់​ទាត់​ជាតិ​ជើង​ឯក​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ​ (លីក​ U17) កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​០២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៤​ ម្សិល​មិញ​នេះ​ យុវជន​ភ្នំពេញ​ក្រោន​ នៅ​តែ​បន្ត​ភាព​ខ្លាំង​របស់​ខ្លួន​ដដែល​ ដោយ​បាន​បន្ត​យក​ឈ្នះ​លើ​យុវជន​របស់​ចម្ការ​កៅស៊ូ​បឹងកេត​ ស្រប​ពេល​ដែល​ក្រុម​បង​ប្អូន​ នៅ​តែ​ដុន​ដាប​ខ្លាំង​នៅ​លើ​ទីលាន​សាលា​បាត់​ទាត់​ជាតិ​ទន្លេ​បាទី។

 

យុវជន​ភ្នំពេញ​ក្រោន​ បាន​បន្ត​យក​ឈ្នះ​លើ​យុវជន​បឹង​កេត​ នៅ​ប្រកួត​ទី​៥​របស់​ខ្លួន​ ក្នុង​លទ្ធផល​ប្រផុតប្រផើយ​ ១​-០។ ដោយ​ឡែក​ ក្រុម​យុវជន​អាកាសចរណ៍​ស៊ីវិល​ វិញ​ក៏​បាន​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​ដែរ​ បន្ទាប់​ពី​បាន​លត់​ក្រុម​បងប្អូន​ ក្នុង​លទ្ធផល​ចាស់​ដៃ​ ១៤-១។

 

 

គិត​ត្រឹម​សប្ដាហ៍​នេះ​លីក​បាល់​ទាត់​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ​ បាន​ឈាន​ចូល​ដល់​ប្រកួត​ទី​៥​របស់​ខ្លួន​ហើយ​ ហើយ​មាន​តែ​ក្រុម​បង​ប្អូន​ មួយ​ប៉ុណ្ណោះ​ដែល​មិន​ទាន់​ស្គាល់​រស​ជាតិ​ឈ្នះ​សោះ​ ហើយ​ថែម​ទាំង​ជំពាក់​គ្រាប់​បាល់​គេ​ដល់​ទៅ​៩១​គ្រាប់។

 

អត្ថបទ៖ អៀង សូទ្រី