លីគលំដាប់ទី២កម្ពុជា លេចរូបរាងមាន៩ក្រុមចូលរួម ប្រើពេល៣ខែ
- 2016-09-14 15:59:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លីគលំដាប់ទី២កម្ពុជា លេចរូបរាងមាន៩ក្រុមចូលរួម ប្រើពេល៣ខែ
ចន្លោះមិនឃើញ
បន្ទាប់ពីចប់ការប្រកួតលីគកំពូលកម្ពុជាកាលពីសប្ដាហ៍កន្លងទៅនេះ សហព័ន្ធបាល់ទាត់កម្ពុជាបានបង្កើតពានរង្វាន់លីកបាល់ទាត់លំដាប់ទី២ មួយទៀតហើយ ដោយមាន៩ក្រុមចូលរួមប្រកួត ចាប់ពីថ្ងៃទី២៥ខែកញ្ញាដល់ថ្ងៃទី២៥ខែធ្នូឆ្នាំ២០១៦ខាងមុខនេះ។
 
ក្រុមដែលចូលប្រកួតប្រជែងក្នុងពានរង្វាន់ខាងលើនេះ រួមមាន៖
| ក្រុម | ប្រើកីឡដ្ឋាន | 
| ក្រុមបាល់ទាត់ខេត្តស្វាយរៀង | កីឡដ្ឋាន ខេត្តស្វាយរៀង | 
| ក្រុមបាល់ទាត់ ខេត្តកំពង់ឆ្នាំង | កីឡដ្ឋាន ខេត្តកំពង់ឆ្នាំង | 
| សាលាបាល់ទាត់ជាតិបាទី | មជ្ឍមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី | 
| ក្រុមបាល់ទាត់ សៀមរាបអង្គរអែហ្វស៊ី | កីឡដ្ឋាន ខេត្តសៀមរាប | 
| ក្រុមបាល់ទាត់ គិរីវង់សុខសែនជ័យ | កីឡដ្ឋាន គិរីវង់សុខសែនជ័យ | 
| ក្រុមបាល់ទាត់ អគ្គីសនីកម្ពុជា | កីឡដ្ឋាន ខេត្តព្រៃវែង | 
| ក្រុមបាល់ទាត់ កំពង់ផែស្វយ័តខេត្តព្រះសីហនុ | សាកលវិទ្យាល័យឡាយហ្វ | 
| មជ្ឍមណ្ឌលហ្វឹកហ្វឹនកីឡា ខេមរភូមិន្ទ | កីឡដ្ឋាន កងយុទ្ធពលខេមរភូមិន្ទ | 
| ក្រុមបាល់ទាត់ ខេត្តកំពង់ស្ពឺ | កីឡដ្ឋាន ខេត្តកំពង់ស្ពឺ | 
ខាងក្រោមនេះជាកម្មវិធីប្រកួត៖
 
អត្ថបទ៖ មុន្នី រម្យ