អេឡិច ហ្សូរ៉ា ឈឺក្បាល​​រឿងគេ​​បង្អាប់

  • 2016-09-14 17:02:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ចម្រៀង អេឡិច ហ្សូរ៉ា បាន​ពោល​ពាក្យ​ត្អូញត្អែរ​ថា ពិតជា​ឈឺក្បាល​នឹង​ពាក្យ​សម្ដី​របស់​អ្នក​បង្អាប់​លោក​ខ្លាំង​ណាស់។

 

រូបភាព អេឡិច ហ្សូរ៉ា ថត​នៅ​ប្រទេស​ប៉ូឡូញ

 

“ម្សិលមិញ​ គឺ​ថា​ខាង​ក្រុម​ការងារ​គាត់​បាន​បង្ហោះ Trailer រឿង "ទេសចរណ៍​ឋាននរក” ហើយ​ក៏​មាន​អ្នក​ខ្លះ comment ថា​ ឲ្យ​បង​ថា ម៉េច​ក៏​តួឯក​ប្រុស​នោះ​មាត់​ធំ​ម៉េស? ដូច​ខ្វះ​តួ​ប្រុស​អី​ជាដើម ឃើញ​ចឹង​បង​ឈឺក្បាល​ហ្មង"។ តារា​វ័យ ២៨ ឆ្នាំ​ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា​ មាន​ការ​មិន​សប្បាយ​ចិត្ត​តិច​តួច ចំពោះ​ការ​បង្អាប់​ទាំង​នោះ។ ប៉ុន្តែ​លោក​មិន​តបត​អ្វី​​​​ឡើយ គ្រាន់តែ​ចង់​ឲ្យ​ប្រិយមិត្ត​បើក​ចិត្ត​ឲ្យ​ទូលាយបន្តិច​ប៉ុណ្ណោះ។

 

ហ្សូរ៉ា បន្ត​ថា ទោះ​ជា​មាន​អ្នក​មិន​ពេញចិត្ត​ខ្លះ​មែន តែ​ក៏​មាន​គាំទ្រ​ការ​សម្ដែង​​លោក​ច្រើន​ដែរ និង​ព្យាយាម​លើក​ទឹកចិត្ត​ដល់​រូប​លោក​គ្រប់​ពេល។ "តាម​ពិត​ពួកគាត់​មិន​ទាន់​យល់​ច្បាស់​ពី​ចារឹក​របស់​តួ​សម្ដែង​នីមួយ​ៗ។ ចំពោះ​រឿង​នេះ​គេ​ជ្រើសរើស​បង ព្រោះ​ជា​ប្រភេទ​រឿង​កំប្លែង​ៗ ចឹង​ហើយ​គេ​មិន​ចាំបាច់​យក​តួ​ណា​ដែល​សង្ហា​ពេក។ តែ​ក៏​អរគុណ​ពួក​គាត់​ដែរ ដែល​បាន​តាមដាន​រឿង​របស់​ខ្ញុំ”។

 

 

តារា​និយម​ការ​ហាត់ប្រាណក្បាច់​យូហ្គា​ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា ដ្បិត​មាន​ការ​រិះគន់​លើ​រូប​លោក​ក៏​ពិតមែន តែ​មិនបាន​​រិះគន់​លើ​សាច់រឿង​ឡើយ ដែលចំណុច​នេះ លោក​​អាច​បញ្ជាក់​​ថា ​នោះ​ជា​ជំហាន​ជោគជ័យ​បណ្ដើរ​ៗ​ហើយ។ រឿង "ទេសចរណ៍​ឋាននរក” ជា​ភាពយន្ត​បែប​កំប្លែង​របស់​ផលិតកម្ម Vcine ដែល​នឹង​ត្រៀម​ចាក់​បញ្ចាំង​នៅ​ថ្ងៃ ២៩ ខែ​កញ្ញា​នេះ​គ្រប់​រោងកុន​ទាំងអស់៕

 

អត្ថបទ៖ទ្រី រ៉ាវី

អត្ថបទថ្មី