ពិធីបុណ្យសែនព្រះខែ តាមបែបប្រពៃណីជប៉ុន និងកូរ៉េ នៅកម្ពុជា
- 2016-09-14 18:06:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិធីបុណ្យសែនព្រះខែ តាមបែបប្រពៃណីជប៉ុន និងកូរ៉េ នៅកម្ពុជា
ចន្លោះមិនឃើញ
តើប្រិយមិត្តបានរៀបចំផ្ទះសម្បែងហើយឬនៅសម្រាប់ពិធីបុណ្យសែនព្រះខែខាងមុខនេះ? តើអ្នកដឹងថាពិធីបុណ្យនេះមានប្រភពដើមពីប្រទេសណាដែរឬទេ? ហើយគេរៀបចំអ្វីខ្លះសម្រាប់សែនព្រះខែ?
ប្រសិនបើប្រិយមិត្តមានបំណងចង់យល់ដឹងពីប្រភពដើមនៃពិធីបុណ្យសែនព្រះខែនេះ សូមអញ្ជើញចូលរួម ពិធីបុណ្យសែនព្រះខែ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) វេលាម៉ោង ២:០០រសៀល ដល់ម៉ោង៤:០០រសៀល។
នៅក្នុងកម្មវិធីនេះ នឹងមានការធ្វើបទបង្ហាញពីប្រវត្តិនៃពិធីបុណ្យសែនព្រះខែ ការរៀបគ្រឿងសំណែនសម្រាប់ពិធីនេះតាមបែបវប្បធម៌ជប៉ុន និងកូរ៉េ របៀបធ្វើនំសម្រាប់សែនព្រះខែបែបជប៉ុន និងកូរ៉េ និងការបង្ហាញនូវសម្លៀកបំពាក់ប្រពៃយូកាតា(ជប៉ុន) និងហានបុក(កូរ៉េ) និងការសម្តែងនូវក្បាច់គុន យូដូ (ជប៉ុន) និង តែក្វាន់ដូ (កូរ៉េ) ។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងកម្មវិធីនេះ ក៏មានការសម្តែងសិល្បៈសម័យតាមបែប J-Pop និង K-Pop ផងដែរ។
សូមអញ្ជើញចូលរួមកម្សាន្ត និងយល់ដឹងពីវប្បធម៌របស់ប្រទេសទាំងពីរនេះទាំងអស់គ្នា!
កម្មវិធីនេះបើកជូនដល់សាធារណជនចូលរួមដោយសេរី!