អស់ទាស់ ! អាចផ្ញើប្រាក់បានគ្រប់ពេល មិនបាច់ទៅដល់កន្លែងផ្ញើប្រាក់
- 2016-09-14 23:41:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់ទាស់ ! អាចផ្ញើប្រាក់បានគ្រប់ពេល មិនបាច់ទៅដល់កន្លែងផ្ញើប្រាក់
ចន្លោះមិនឃើញ
ធានាបាននូវសុវត្ថិភាពខ្ពស់ និង ភាពងាយស្រួលមិនធ្លាប់មាន សេវាផ្ទេរ និងទូទាត់ប្រាក់ឌីជីថល២៤ម៉ោង PayGo បានសហការជាមួយក្រុមហ៊ុនផ្ញើប្រាក់ល្បីៗ ដូចជា TrueMoney eMoney និង SmartLuy ដើម្បីឲ្យអតិថិជនអាចផ្ញើប្រាក់បានគ្រប់ពេលវេលា ពីគ្រប់ទីកន្លែង និង ចំណេញពេលវេលា។
ក្នុងខែកញ្ញានេះ PayGo ក៏មានកម្មវិធីពិសេសសម្រាប់អតិថិជនទាំងអស់ ដោយគ្រាន់តែវេលុយតាមរយៈម៉ាស៊ីន PayGo នឹងមានឱកាសឈ្នះទឹកប្រាក់៥០ដុល្លារភ្លាមៗជារៀងរាល់ថ្ងៃ។
បច្ចុប្បន្ន PayGo បានដាក់ម៉ាស៊ីនទូទាត់ប្រាក់សុវត្ថិភាពជិត២០០កន្លែងនៅភ្នំពេញ តាមទីតាំងសំខាន់ៗ ដូចជាផ្សារទំនើប Aeon Mall ជាន់ផ្ទាល់ដី ស្ថានីយប្រេងឥន្ធនៈ Total គ្រប់សាខាធនាគារ ABA និងជាច្រើនកន្លែងនៅតាមបណ្តាខេត្តធំ។
របៀបប្រើកម្មវីធី PayGo ដើម្បីផ្ញើប្រាក់ ទី១៖ ដំបូងអ្នកត្រូវតំឡើងកម្មវីធី PayGo ក្នុងទូរស័ព្ទដៃ។ សូមទាញយកកម្មវិធីនេះដោយឥតគិតថ្លៃនៅទីនេះ
ទី២៖ សូមអ្នកទៅកាន់ម៉ាស៊ីន PayGo ដែលនៅជិតអ្នកបំផុត ដើម្បីងាយស្រួលរកទីតាំងម៉ាស៊ីន PayGo សូមចុចទីនេះ
ទី៣ ៖ ចុចផ្ទាំង Menu PayGo វាយបញ្ចូល លេខ ID PayGo របស់អ្នកដើម្បីដាក់ប្រាក់ ទី៤ ៖ ដើម្បីផ្ញើប្រាក់ សូមចុចលើ ប៊ូតុង «ផ្ញើប្រាក់» វាយលេខទូរស័ព្ទ អ្នកផ្ញើប្រាក់ (Sender )និង អ្នកទទួលប្រាក់ (Receiver ) ទី៥ ៖ ចុចលើជម្រើសភ្នាក់ងារផ្ញើប្រាក់ TrueMoney eMoney ឬ SmartLuy ។ ទី៦ ៖ លេខកូដសម្ងាត់ នឹងត្រូវផ្ញើទៅកាន់លេខទូរស័ព្ទអ្នកទទួលប្រាក់ តាមរយៈសារ SMS ។ ប្រសិនបើអ្នកប្រើ TrueMoney ក្រៅពីអ្នកទទួលប្រាក់អាចទទួលបានសារ SMS អ្នកក៏នឹងទទួលបានវិក័យបត្រ ដែលមានលេខកូដសម្ងាត់ក្នុងនោះ ពីម៉ាស៊ីនPayGo ដែរ។
ពេលនេះអ្នកអាចផ្ញើប្រាក់ គ្រប់ពេលវេលាទៅគ្រប់ទីកន្លែង ព្រោះ TrueMoney eMoney និង SmartLuy មានភ្នាក់ងារច្រើនជាង ១៥០០០កន្លែង ទូទាំងប្រទេសកម្ពុជាហើយ និង បន្តកើនឡើងជារៀងរាល់ថ្ងៃ។
សូមកុំភ្លេចប្រើកម្មវី ធី PayGO ឬម៉ាស៊ីន PayGo ផ្ញើប្រាក់ឥលូវនេះណា៎ ! ប្រើកម្មវិធី PayGo មិនបាច់ទៅកន្លែងភ្នាក់ងារផ្ញើប្រាក់ទេ ចំណេញពេល ឯតម្លៃទាបទៀត!
តារាងតម្លៃនៃការផ្ញើប្រាក់តាមរយៈកម្មវិធី PayGo ឬ ម៉ាស៊ីន Pay Go
ចង់យល់ច្បាស់ថាប្រើកម្មវិធី PayGo ងាយស្រួលកម្រិតណា សូមទស្សនាវីដេអូនេះ ៖
អត្ថប្រយោជន៍៤ ធំៗ របស់កម្មវីធី PayGo ៖
សេវាទូទាត់ប្រាក់ដ៏ទំនើបនេះ នឹងធ្វើឲ្យទូរស័ព្ទដៃរបស់អ្នកទៅជាកាបូបលុយ ដែលមិនត្រឹមតែអាចចុចផ្ញើប្រាក់បានភ្លាមៗទៅកាន់មនុស្សម្នាក់ទៀត យ៉ាងងាយស្រួលនោះទេ អ្នកក៏អាច ទិញកាតទូរស័ព្ទ ទូទាត់វិក័យបត្រ អ៊ីនធឺណែត ទូរទស្សន៍ខ្សែកាប បង់ថ្លៃសាលារៀន ទិញទំនិញ បង់ថ្លៃភ្លើង និង សេវាផ្សេងៗជាច្រើនទៀត ។
ពិតជាពិសេសមិន ធ្លាប់មានឡើយនៅកម្ពុជា សម្រាប់រាល់ការបញ្ចូលលុយទូរស័ព្ទដោយប្រើកម្មវិធី PayGo អ្នកនឹងទទួលបានប្រាក់កម្រៃជើងសារត្រលប់មកវិញ (Cashback) ហើយចំនួននេះនឹងបន្តកើនឡើងជារៀងរហូតដែលអ្នកក៏អាចប្រើទឹកប្រាក់ នោះដើម្បីចាយបានផងដែរ។
សម្រាប់ព័ត៌មានលម្អិតពី PayGo សូមទូរស័ព្ទមកលេខ Hotline 023 650 8257 & 096 815 7388 ឬ ចូលទៅ ៖ វិបសាយ ៖ www.paygo24.com Facebook ៖ paygo24
អត្ថបទៈ លីដា