ហេតុអ្វីថ្ងៃបុណ្យសែនព្រះខែ សំខាន់ចំពោះអ្នកមានសែស្រឡាយចិន?
- 2016-09-15 17:59:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីថ្ងៃបុណ្យសែនព្រះខែ សំខាន់ចំពោះអ្នកមានសែស្រឡាយចិន?
ចន្លោះមិនឃើញ
ថ្ងៃបុណ្យសែនព្រះខែ ឬ ពាក់កណ្ដាលសរទរដូវ «Mid-Autumn Festival» គឺជាពិធីបុណ្យក្រោយការប្រមូលផល ឬច្រូតកាត់មួយ ដែលត្រូវបានគេប្រារព្ធធ្វើឡើង នៅថ្ងៃទី១៥ ក្នុងខែទី៨ នៃប្រតិទិនចន្ទគតិ ដោយវាគឺជារាត្រីដែលមានព្រះចន្ទពេញវង់ រវាងចុងខែកញ្ញា និងដើមខែតុលា។
ពិធីបុណ្យមួយនេះ គឺជាថ្ងៃឈប់សម្រាកបែបប្រពៃណីដ៏សំខាន់មួយ នៅក្នុងប្រទេសចិន ដែលឈរពីក្រោយ ថ្ងៃបុណ្យចូលឆ្នាំចិន «Spring Festival» ឬ «Chinese New Year»។ ថ្ងៃបុណ្យសែនព្រះខែឆ្នាំនេះ គឺចំថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា នេះតែម្តង។
សព្វថ្ងៃ ពិធីបុណ្យនេះ គឺជាឱកាសដ៏ល្អ និងសំខាន់បំផុត សម្រាប់ក្រុមគ្រួសារ ក៏ដូចជាមនុស្សជាទីស្រលាញ់ជួបជុំគ្នា ដើម្បីនាំយក ឬទទួលបាននូវបំណងប្រាថ្នាល្អៗ សម្រាប់ថ្ងៃអនាគត និង ប្រមូលផ្តុំនូវភាពសុខដុមរមនា។ ប្រារព្ធតាមបែបប្រពៃណីចិន នៅក្នុងពិធីបុណ្យនេះ មានរួមបញ្ចូលទាំង ការចែករំលែកនំព្រះខែ លេងហ្គេមល្បងប្រាជ្ញា (Riddle) និងល្បែងសរសេរពាក្យនៅលើគោមក្រដាស ផងដែរ។
គួរបញ្ជាក់ថា រូបរាងនំព្រះខែមូលក្រឡង់ ជានិមិត្តសញ្ញានៃការរួបរួមគ្នា។ ជាធម្មតា វាមានរសជាតិផ្អែម។
ពិធីបុណ្យសែនព្រះខែ ដែលបានជាប់ឈ្មោះនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៅក្នុងឆ្នាំ២០០៦ ត្រូវបានហ៊ុមព័ទ្ធដោយទំនៀមទម្លាប់ និងជំនឿ។ ជំនឿដែលត្រូវបានគេស្គាល់ច្បាស់បំផុត គឺមានទាក់ទងទៅនឹង ព្រះនាង "Chang'e" ឬ "ទេពធីតាព្រះចន្ទ" ដែលជានិមិត្តរូបរបស់ប្រជាជនចិន នៅក្នុងពិធីបុណ្យមួយនេះ៕
សកម្មភាពប្លែកៗក្នុងថ្ងៃបុណ្យសែនព្រះខែនៅចិន៖
ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ xinhuanet