ម៉ាទីន បង្ហាញខ្លួនក្នុងកម្មវិធី I am a Singer Cambodia ប៉ះវគ្គពិសេស
- 2016-09-19 19:14:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាទីន បង្ហាញខ្លួនក្នុងកម្មវិធី I am a Singer Cambodia ប៉ះវគ្គពិសេស
ចន្លោះមិនឃើញ
តារាចម្រៀងរបស់ផលិតកម្ម ភ្លេងរីខត ម៉ាទីន បានបង្ហាញខ្លួនក្នុងកម្មវិធីប្រឡងចម្រៀងតារាអាជីពលំដាប់ថ្នាក់ពិភពលោក I am a Singer Cambodia បន្ទាប់ពីតារាចម្រៀងអាជីព អាន វិសាល ត្រូវបានចាកចេញ ហើយវគ្គនេះដែរជាវគ្គពិសេសព្រោះត្រូវជម្រុះតារាចម្រៀងអាជីពចំនួន៣រូប ។
តារាចម្រៀងរបស់ផលិតកម្ម ភ្លេងរីខត ពីររូបហើយដែលបានមកចូលរួមប្រកួតក្នុងកម្មវិធីប្រឡងចម្រៀងមានប្រភពមកពីប្រទេសកូរ៉េមួយនេះគឺ ដួង វិរៈសិទ្ធ និង ម៉ាទីនផ្ទាល់តែម្ដង។ ម៉ាទីនបានលើកឡើងនៅក្នុងកម្មវិធីថា "នេះជាលើកទី១ហើយសម្រាប់ខ្ញុំ ដែលបានចូលរួមប្រឡងនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកបែបនេះ ខ្ញុំភ័យផងអរផង"។
ចំណែកលោក រិន ធារ៉ា ដែលជាគ្រូបង្វឹករបស់ ម៉ាទីន វិញ ក៏បានលើកឡើងក្នុងម៉ោងផ្សាយផ្ទាល់របស់កម្មវិធី I am a Singer Cambodia ដែរថា មានភាពខុសប្លែកច្រើននៅពេលដែលកូនក្រុមរបស់លោក ជាអ្នកចម្រៀងប្រភេទ រ៉ុក ប៉ុន្តែការបង្ហាញខ្លួនក្នុងសប្ដាហ៍ដំបូងនេះ ប៉ះចំវិញ្ញាសាបែបបទចម្រៀងស្រុកស្រែវិញ ជាហេតុធ្វើឲ្យកូនក្រុមរបស់លោកមានការពិបាក។
ជាលទ្ធផលក្នុងកម្មវិធី I am a Singer Cambodia វគ្គទី៩សប្ដាហ៍ទី១(១វគ្គមានបីសប្ដាហ៍) តារាចម្រៀងអាជីពនាំមុខដែលទទួលបានការផ្ញើសារច្រើនជាងគេគឺលោក ដួង វិរៈសិទ្ធ ហើយតិចជាងគេគឺ ម៉ាទីន ដែលជាបេក្ខភាពចំណូលថ្មី។
សម្រាប់កម្មវិធី I am a Singer Cambodia ក្នុងវគ្គទី៩នេះ នឹងត្រូវជម្រុះតារាចម្រៀងអាជីពចំនួន៣រូប ដូច្នេះដើម្បីគាំទ្រដល់តារាក្នុងដួងចិត្តរបស់លោកអ្នក កុំភ្លេចរង់ចាំទស្សនាកម្មវិធី និងផ្ញើសារជាសំឡេងគាំទ្រដល់ Idol របស់អ្នកឲ្យឆ្លងទៅវគ្គបន្ទាប់រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង៨យប់ នៅលើកញ្ជាក់ទូរទស្សន៍ហង្សមាស HDTV ឬចូលទស្សនាផ្ទាល់នៅ ស្ទីឌីយោ ហង្សមាស ផ្សារទំនើប AEON Mall ជាន់ទី៤៕
អត្ថបទ៖ SAMEDY