ជម្រើសមេម៉ូរីកាតល្អបំផុតសម្រាប់ស្មាតហ្វូន
- 2016-09-22 16:38:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្រើសមេម៉ូរីកាតល្អបំផុតសម្រាប់ស្មាតហ្វូន
ចន្លោះមិនឃើញ
ភាពសម្បូរបែបនៃជម្រើសមេម៉ូរីកាតលើទីផ្សារ ហាក់បង្កើតភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការជ្រើសរើស។ ប៉ុន្តែក្នុងនោះបើនិយាយពីមេម៉ូរីកាតដែលមានគុណភាពគឺមិនសូវមានច្រើននោះទេ ដូចនេះ Sabay សូមបង្ហាញមេម៉ូរីកាតដែលមានគុណភាព ហើយផលិតពិសេសសម្រាប់ស្មាតហ្វូនតែម្ដង។
Samsung Evo+
ជាមេម៉ូរីកាតប្រភេទ SDXC ដែលមានសមត្ថភាពចម្លងទិន្នន័យចូល 90MB និងចម្លងចេញ 95MB ក្នុងមួយវិនាទី ហើយអាចផ្ទុកទិន្នន័យ 256GB ។ មេម៉ូរីប្រភេទនេះផលិតពិសេសសម្រាប់ការរក្សាទិន្នន័យវីដេអូប្រភេទ 4K ហើយ Samsung Evo+ មានតម្លៃ ២០០ ដុល្លារ (តម្លៃបរទេស)។
PNY Elite
ជាកាតប្រភេទ SDXC មានសមត្ថភាពចម្លងទិន្នន័យចេញ និងចូលស្មើគ្នាជាមួយល្បឿន 85MB ក្នុងមួយវិនាទី ហើយអាចផ្ទុកទិន្នន័យ 128GB ជាមួយតម្លៃ ៤០ ដុល្លារ (តម្លៃបរទេស)។
Lexar Professional 1000x
កាតប្រភេទនេះត្រូវគេទទួលស្គាល់ជាកាតដែលធូរថ្លៃ តែមានសមត្ថភាពចម្លងទិន្នន័យរហ័ស ដល់ទៅ 150MB ក្នុងមួយវិនាទីជាមួយតម្លៃ ២០ ដុល្លារ សម្រាប់ម៉ូដែលអាចផ្ទុកទិន្នន័យ 32GB។
SanDisk Extreme PRO
មេម៉ូរីម៉ូដែលត្រូវបានដាក់លក់ពេញពិភពលោកព្រោះអាចប្រើបានជាកាមេរ៉ា ស្មាតហ្វូនស្ទើរគ្រប់ប្រភេទ ហើយមានសមត្ថភាពចម្លងទិន្នន័យចូល 90MB និងចេញ 95MB ក្នុងមួយវិនាទី ហើយមានតម្លៃ ៤៥ ដុល្លារ សម្រាប់ម៉ូដែលអាចផ្ទុកទិន្នន័យ 64GB៕
អានបន្ត ៖ ហួសចិត្ត! កុម្ម៉ង់ iPhone 7 តាមអនឡាញបែរជាបាន iPhone 3 បូក iPhone 4
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ androidcentral