​I Am a Singer ល្ងាច​នេះ​ជម្រុះ​៣​ និង​​មិន​មាន​​តារា​អាជីព​​ចូល​រួម​ទៀត​ទេ

  • 2016-09-24 15:01:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ោង​ ៨​ល្ងាច​នេះ​ កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ថ្នាក់​ពិភព​លោក I Am a Singer Cambodia និង​ផ្សាយ​ផ្ទាល់​វគ្គ​ថ្មី​របស់​ខ្លួន​​នា​សប្ដាហ៍​ទី​១០​ ក្នុង​នោះ​នឹង​ត្រូវ​​ជម្រុះ​តារា​ចម្រៀង​អាជីព​ចំនួន​៣​រូប​ចេញ​ពី​កម្មវីធី និង​ពុំ​មាន​តារា​ចម្រៀង​​អាជីព​ចូល​រួម​បន្ថែម​នោះ​ទេ។

 

 

 

​លោក​ គង់ រចនា ដែល​ជា​ផលិតករ​​កម្មវិធី I Am a Singer Cambodia បាន​ឲ្យ​ដឹង​ថា ចាប់​ពី​សប្ដាហ៍​នេះ​ទៅ​ គឺ​មាន​ការ​ជម្រុះ​រហូត​ ដោយ​សារ​តែ​ ​បន្ទាប់​ពី​សប្ដាហ៍​នេះ​ទៅ​នៅ​សល់​តែ​៣​សប្ដាហ៍​ទៀត​ទេ​ នឹង​ឈាន​ទៅ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ហើយ​។

 

"វិញ្ញាសា​​នៅ​ក្នុង​សប្ដាហ៍​ទី១០​នេះ​ គឺ​រឹត​តែ​ទាក់​ទាញ​ជាង​សប្ដាហ៍​មុនៗ​ ដោយ​សារ​តែ​ការ​ប្រកួត​ប្រជែង​គ្រប់​សប្ដាហ៍​សុទ្ធ​តែ​ខុស​ប្លែក​គ្នា ​ជាពិសេស​វគ្គ​នេះ​ មាន​ការ​ជម្រុះ​​តារា​ចម្រៀង​អាជីព​រហូត​៣​រូប​​" លោក រចនា និយាយ។

 

កាល​ពីជុំ​៥ សប្ដាហ៍​ទី​៩ ដួង វីរៈសិទ្ធ ទទួល​បាន​សម្លេង​សារ​ច្រើនជាង​គេ​បំផុត

 

តារា​ចម្រៀង​អាជីព​​ទាំង​៧​រូប​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​​បង្ហាញ​សមត្ថភាព​ដល់​ទស្សនិកជន​ ក៏​ដូច​ជា​អ្នក​គាំទ្រ​ទូទាំង​ប្រទេស​ ដើម្បី​ទាញ​យក​ប្រជា​ប្រិយភាព ​និង​ការ​បោះ​ឆ្នោត​ដើម្បី​បន្ត​ដំណើរ​ទៅ​វគ្គ​បន្ត។ កុំ​ភ្លេច​តាម​ដាន​​ទស្សនា​កម្មវិធី I Am a Singer Cambodia​ នៅ​វេលា​ម៉ោង​៨​ល្ងាច​នេះ​ នៅ​លើ​កញ្ចក់​ទូរទស្សន៍​ហង្សមាស HDTV ទាំង​អស់​គ្នា៕

  អត្ថបទ៖ SAMEDY​​​​​​​​​​

អត្ថបទថ្មី