ផន ស្រីខួច ម៉ាទីន និង នៅ ស៊ីនឿន ត្រូវ​បាន​ចាក​ចេញ​​

  • 2016-09-26 16:00:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​រាត្រី​ថ្ងៃ​ទី​២៤​កម្មវិធី​ប្រឡង​ចម្រៀង​តារា​អាជីព​ I Am a Singer Cambodia បាន​ផ្សាយ​ផ្ទាល់​សប្ដាហ៍​ទី​១០​របស់​ខ្លួន​ដែល​ជា​សប្ដាហ៍​ពិសេស ​គឺ​ត្រូវ​ជម្រុះ​តារា​ចម្រៀង​អាជីព​ចំនួន​៣​រូប​ ហើយ​អ្នក​ដែល​បាន​ចាក​ចេញ​គឺ ផន ស្រីខួច ម៉ាទីន និង នៅ ស៊ីនឿន ចំណែក​ឯ​តារា​៤​រូប​ទៀត​ត្រូវ​ឡើង​ទៅ​វគ្គ​បន្ទាប់។

 

 

នៅ​សល់​តែ​៣សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​ កម្មវិធី​ប្រឡង​ចម្រៀង​តារា​អាជីព​មាន​ប្រភព​មក​ពី​ប្រទេស​កូរ៉េ​មួយ​នេះ​ នឹង​ឈាន​​ទៅ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ហើយ​ ហើយក្នុង​នោះ​​តារា​ចម្រៀង​អាជីព​តែ​១​រូប​គត់​ ដែល​នឹង​ត្រូវ​លើក​ពាន។ សម្រាប់​សប្ដាហ៍​កន្លង​ទៅ​នេះ​តារា​ចម្រៀង​អាជីព​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​តិច​ជាង​គេ​ គឺ​តារា​ចម្រៀង​មក​ពី​ផលិតកម្ម ភ្លេង​រីខត​ ម៉ាទីន ចំណែក​ឯ​តារា​ចម្រៀង​អាជីព​​ដែល​អាច​ទាក់​ទាញ​សារ​គាំទ្រ​ច្រើន​ជាង​គេ​ក្នុង​ទម្រង់​វិញ្ញាសា​បទ​ចម្រៀង​បែប​ភ្ជុំបិណ្ឌ​នេះ ​គឺ​បាន​ទៅ​លើ​តារា​ចម្រៀង​ យក់ ដួងតារា​ និង​តាម​ពី​ក្រោយ​ដោយ​លោក ដួង វីរៈសិទ្ធ។​

 

 

យក់ ដួងតារា ទទួល​បាន​សម្លេង​សារ​ច្រើន​ជាង​គេ​ក្នុង​សប្ដាហ៍​ទី១០

 

សម្រាប់​សប្ដាហ៍​ក្រោយ​នេះ​កម្មវិធី I Am a Singer Cambodia នឹង​ត្រូវ​ផ្សាយ​ផ្ទាល់​វគ្គ​ថ្មី​របស់​ខ្លួន​សម្រាប់​សប្ដាហ៍​ទី​១១​នេះ​ ដោយ​​​ប៉ះ​ចំ​ថ្ងៃ​​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ធំ​តែ​ម្ដង។ ប៉ុន្តែ​អ្នក​សម្រប​សម្រួល​​កម្មវិធី​បាន​​បញ្ជាក់​ថា​ កម្មវិធី​ពុំ​បាន​លើក​ថ្ងៃ​ផ្សាយ​ផ្ទាល់​នោះ​ទេ​ គឺ​នឹង​ផ្សាយ​នៅ​ថ្ងៃ​ទី​១​ខែ​តុលា​ដដែល៕

 

កុំ​ភ្លេច​តាម​ដាន ​និង​ផ្ញើ​សារ​គាំទ្រ​ដល់​តារា​ក្នុង​ដួង​ចិត្ត​របស់​អ្នក​ឲ្យ​ឈាន​ទៅ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​​តារា​ចម្រៀង​អាជីព ក្នុង​នោះ​មាន​ ដួង វីរៈសិទ្ធ យក់ ដួងតារា វី ឌីណែត និង សួស វីហ្សា បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​បង្ហាញ​សមត្ថភាព​ជាមួយ​វិញ្ញាសា​ថ្មី​​សម្រាប់​សប្ដាហ៍​ទី​១១​នេះ៕

 

អត្ថបទ៖ SAMEDY​​​​​​​​​​

អត្ថបទថ្មី