កូនខ្មែរ-អាមេរិក Virginia Prak សរសើរ Manny Paquio ពេញៗមាត់
- 2016-09-26 17:02:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនខ្មែរ-អាមេរិក Virginia Prak សរសើរ Manny Paquio ពេញៗមាត់
ចន្លោះមិនឃើញ
ស្រីស្អាត Virginia Prak កូនខ្មែរសញ្ជាតិអាមេរិក និងជាម្ចាស់ជយលាភីលេខ ២ Miss Global 2015 បានពោលសរសើរកីឡាប្រដាល់ល្បីឈ្មោះ Manny Paquio ប្រាប់ Sabay តាមសារអេឡិចត្រូនិកពីហ្វីលីពីនថា ជាសុភាពបុរសពិតៗ ហើយមានចារិករួសរាយរាក់ទាក់។
Virginia Prak បានបន្ថែមទៀតថា ពេលបានជួបបុរសកូន ៥ ខាងលើ លោកគឺជាមនុស្សគួរឲ្យចង់រាប់អាន ព្រោះមានភាពស្មោះត្រង់។ “ខ្ញុំបានជួប Paquio នៅក្នុងកម្មវិធី Miss Global 2016 នៅប្រទេសហ្វីលីពីន។ ខ្ញុំចូលរួមកម្មវិធីនេះ ក្នុងនាមនាងខ្ញុំជាអតីត Miss Global 2015។ ពេលដែលខ្ញុំបានជួបគាត់ និងបានជជែកគ្នាលេង ខ្ញុំចាប់ផ្ដើមស្គាល់គាត់ ហើយគាត់គឺជាបុរសល្អណាស់មិនចេះវាយឫកអីទេ។ ”។
ស្រីស្អាតសម្បុរស្រអែមស្រស់បានបន្តទៀតថា កំពូលកីឡាប្រដាល់របស់ហ្វីលីពីនរូបនេះ បានចូលរួមកម្មវិធី Miss Global 2016 ក្នុងនាមជាភ្ញៀវកិត្តិយស។ កញ្ញាបានបន្តសរសើរ Pac Man ថាមិនចេះប្រកាន់ខ្លួន ឬធ្វើឆ្មើងឆ្មៃជាមួយអ្នកនៅជុំវិញខ្លួនឡើយ។ "ពេលពួកយើងនិយាយគ្នាលេង គាត់ពិតជារាក់ទាក់ចំពោះខ្ញុំ ហើយបន្តិចក្រោយមក ខ្ញុំក៏សុំគាត់ថតរូបទុកជាអនុស្សាវរីយ គាត់ក៏ OK ។ ខ្ញុំពិតជាចូលចិត្ត Manny Paquio ណាស់”៕
Miss Global 2015 និង Miss Global 2016
ចុចអាន៖មើលឈុតក្រៅឆាក Virginia Prak បង្ហាញរាងមុខ Camera sabay
អត្ថបទ៖ទ្រី រ៉ាវី រូបភាព៖ផ្ដល់ឲ្យ