មើលតារាល្បីៗសិង្ហបុរី គ្រងសំលៀកបំពាក់ខ្មែរ ស្អាតដូចរាជនី និងរាជបុត្រ
- 2016-09-26 22:50:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលតារាល្បីៗសិង្ហបុរី គ្រងសំលៀកបំពាក់ខ្មែរ ស្អាតដូចរាជនី និងរាជបុត្រ
ចន្លោះមិនឃើញ
តារាល្បីៗសិង្ហបុរី៤ដួងបានដល់កម្ពុជានាចុងសប្ដាហ៍មុន ក្នុងបេសកកម្មផ្សព្វផ្សាយពីភាពយន្តថ្មីរបស់ពួកគេ "ពេលវេលាប្រល័យវាសនា" ដែលនៅគ្រានោះ ពួកគេទាំង៤មាន អ៊ែលវិន អ៊ឹង លោក រ៉ូមេអូ តាន់ អ្នកនាង ហ្សូអី ថេ និងកញ្ញា ផេក ឈ័រ បានគ្រងសំលៀកបំពាក់ប្រពៃណីខ្មែរលើកដំបូងក្នុងឆាកជីវិត។
(រាប់ពីឆ្វេង ) រ៉ូមេអូ ទាន់ អ្នកនាង ហ្សូអ៊ី អេ កញ្ញា ផេក ឈ័រ និង អ៊ែនវីន អ៊ឹង
អ៊ែនវីន និង ផេក ឈ័រ ត្រូវបានចាប់គូឲ្យស្លៀកសំលៀកបំពាក់ខ្មែរច្នៃពីហូលខ្មែរពណ៌ទឹកប៊ិចដូចគ្នា។ ដោយឡែក រ៉ូមេអូ តាន់ និង ហ្សូអ៊ី ថេ គ្រងឈុតពណ៌ស្វាយទាំងទ្វេ។ ពួកគេទាំង៤ អះអាថា នេះជាលើកដំបូងដែលពួកគេបានស្លៀកបំពាក់ខ្មែរ ហើយមិននឹកស្មានថា សំលៀកបំពាក់ប្រពៃណីខ្មែរយើង ស្អាតយ៉ាងនេះសោះ។
"ជាលើកទី១ហើយសម្រាប់ពួកយើង សំលៀកបំពាក់របស់កម្ពុជាពិតជាស្អាតមែនទែន ពេលស្លៀកវាទៅ ពួកយើងមានអារម្មណ៍ថា ដូចរាជបុត្រ និងរាជនីអីចឹង"។ តារាល្បីៗសិង្ហបុរី៤ដួង ថ្លែងប្រាប់តាមរយៈអ្នកបកប្រែ។
តោះ...ឥឡូវទស្សនាទាំងអស់គ្នាពួកគេស្អាតប៉ុណ្ណាក្នុងឈុតសំលៀកបំពាក់ខ្មែរ
អត្ថបទ៖ ទារិកា