អ្នក​គាំ​ទ្រ​និយាយ​ពី​អត្ថ​ប្រយោជន៍​ទិញ​សំបុត្រ​គាំ​ទ្រ​ជម្រើស​ជាតិ​កម្ពុជា

  • 2016-09-27 20:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​ CLEAR រវាង​ម្ចាស់​ផ្ទះ​កម្ពុជា​ និង​ហុងកុង​កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​មក​ អ្នក​គាំទ្រ​កម្ពុជា​បាន​ព្យាយាម​ទៅ​ទិញ​សំបុត្រ​ជា​បណ្តើរ​ៗ​ហើយ​ ពី​ព្រោះ​ពួក​គាត់​មួយ​ចំនួន​ខ្លាច​អស់​សំបុត្រ​ ប្រសិន​បើ​យឹត។   ​

 

ផ្តល់​បទ​សម្ភាសន៍​ដល់​ Sabay អ្នក​គាំទ្រ​ដែល​បាន​ទៅ​ទិញ​សំបុត្រ​នៅ​​ពហុកីឡដ្ឋាន​ជាតិ​បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីក​ដែល​មាន​ការ​ប្រកួត​អន្តរជាតិ​ និង​​​ចង់​ឃើញ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បង្ហាញ​សមត្ថភាព​នៅ​លើ​ទី​លាន។ ពួក​គាត់​ថា​ ការ​ទិញ​សំបុត្រ​ទស្សនា​ការ​ប្រកួត​ពិត​ជា​សំខាន់​ណាស់​​ក្នុង​ការ​ជួយ​គាំទ្រ​លើក​ទឹក​ចិត្ត​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ និង​​ផ្តល់​តម្លៃ​ដល់​វិស័យ​បាល់ទាត់​ ហើយ​ការ​គាំទ្រ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដល់​ការ​ជំរុញ​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​កម្ពុជា។

 

សូម​ទស្សនា​ការ​លើក​ឡើង​របស់​អ្នក​គាំទ្រ​​មាន​លោក​ សុវណ្ណ​ ​​យុវតី​​ ស្រីណិត ​យុវជន​ ស៊ុម​ រដ្ឋា និង ឈុនលី

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​បើក​ទ្វារ​ពហុកីឡដ្ឋាន​​ជាតិ​ទទួល​ស្វាគមន៍​ក្រុម​ហុងកុង​ វេលា​ម៉ោង​៦:៣០​នាទី​ នៅ​ថ្ងៃ​ទី៦​ ដើម​ខែ​តុលា​ ឆ្នាំ​២០១៦​ ខាង​មុខ​នេះ។​ កម្ពុជា​​បាន​ចាញ់​ក្រុម​ជម្រើស​ជាតិ​ហុងកុង​ ដោយ​លទ្ធផល​ ២-៤​ ក្នុង​ជំនួប​ជើង​ទី​១ នៅ​ទឹក​ហុងកុង៕ ​

 

 

អត្ថបទ៖​ នួន​ ស៊ីណា