កៀកភ្ជុំបិណ្ឌ តាមបេនឡាន ណែនបណ្ដើរៗ
- 2016-09-28 16:57:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កៀកភ្ជុំបិណ្ឌ តាមបេនឡាន ណែនបណ្ដើរៗ
ចន្លោះមិនឃើញ
"ចែៗ ពូៗឡានទេ? ទៅខេត្ត... សល់២នាក់ទៀត ឡានចេញហើយ” សំឡេងព្រូឡាន រត់តាមក្រោយហៅម៉ូយពេលឃើញអ្នកណាមានឥវ៉ាន់សំពីងសំពោង ចាប់ផ្ដើមលាន់លឺបណ្ដើរៗនៅតាមបេនឡានឈ្នួល បើទោះនៅសល់៣ថ្ងៃទៀតទើប ពិធីបុណ្យភ្ជុំបិណ្ឌចូលមកដល់។ អ្នកចំណាកស្រុកមកភ្នំពេញ កំពុងរកឡានជិះត្រលប់ទៅលេងស្រុកកំណើតខ្លួនវិញ ដើម្បីជួបជុំញាតិមិត្តបងប្អូនផងដែរ។
មិនថាព្រឹក ល្ងាច សូម្បីទាបភ្លឺ ទិដ្ឋភាពបែបនេះកើតឡើងរាល់ពេលរដូវបុណ្យទានមកដល់ រហូតអ្នកខ្លះរកឡានជិះសឹងមិនបាន ត្រូវកក់មុនមួយឬពីរថ្ងៃក៏មាន ធ្វើឲ្យម្ចាស់ឡានរូតចេញឡាន មិនសូវបោកអ្នកដំណើរជិះក្រវែលច្រើនជុំ ទម្រាំបានចេញដូចថ្ងៃធម្មតា ហើយឆក់ឱកាសដំឡើងថ្លៃតែម្តង។ តែ ឆ្នាំនេះមាន១៤ក្រុមហ៊ុនដឹកជញ្ជូន បានសន្យាថាមិនឡើងថ្លៃទេ ពេលបុណ្យភ្ជុំបិណ្ឌ ធ្វើឲ្យអ្នកដំណើរជាច្រើនសប្បាយចិត្ត មិនភ័យព្រួយត្រូវចំណាយច្រើន៕
អត្ថបទ៖ លឹម សុនា