​មើលវីដេអូ Review ទូរសព្ទ​ស្តើង​ជាង​គេ​ក្នុង​លោក​ឡូយប៉ុណ្ណា?

  • 2014-11-04 00:17:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Oppo R5 ជា​កំពូល​ Smartphone របស់​ក្រុមហ៊ុន​ចិន OPPO ដែល​​ទើប​តែ​បាន​ប្រកាស​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​​បាន​ជាប់​ជា​ Smartpone មាន​រាង​ស្ដើង​បំផុត​​ក្នុង​លោក​ប្រចាំ​ឆ្នាំ ២០១៤ នេះ។ Oppo R5 មាន​រាង​ស្ដើង​ហើយ​ស្លីម​មើល​ទៅ​ពិត​ជា​គួរឲ្យ​ស្រឡាញ់។

Smartphone រាង​ស្តើង​មួយ​នេះ​មាន​កម្រាស់​ត្រឹម​តែ ៤,៨៥ ម.ម ប៉ុណ្ណោះ​។ ជា​មួយ​នឹង​អេក្រង់ AMOLED ទំហំ ៥,២​ អ៊ីញ ​ធ្វើ​ឲ្យ Oppo R5 កាន់​តែ​ទាក់​ទាញ​និង​ស័ក្ដិសម​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​លេង​ហ្គេម​និង​មើល​វីដេអូ​​ក្នុង​កម្រិត​ភាព​ច្បាស់​។

 

Smartphone ស្រោប​ដោយ​អាលុយមីញ៉ូម​ដ៏​រលើប​រលោង​មួយ​នេះ​មាន​កាមេរ៉ា​ក្រោយ​ទំហំ 13 MP និង​មុខ 5 MP  ដែល​ងាយ​ស្រួល​ក្នុង​ការ​ថត​ Selfie។ ចំណែក​ឯ Memory របស់ Oppo R5 មាន​ទំហំ 16GB, RAM 2GB, CPU ប្រភេទ Octa-core Cortex-A53 មាន​ល្បឿន 1.5 GHz និង​មាន​ថាមពល​ថ្ម ២០០០ mAh។ សូម​ទស្សនា​វីដេអូ Review ទាំង​ពីរ​របស់ Oppo R5 ទាំង​អស់​គ្នា៖ ​​​

 

 

ម៉េច​ដែរ? ​ម៉ូដែល​មួ​យ​នេះ​គួរ​ឲ្យ​ស្រឡាញ់​អត់​?

 

ចុច​អាន​៖ ទូរសព្ទស្តើង​ជាង​គេ​ក្នុង​លោក​ប្រកាសផ្លូវការ​ហើយ

 

ដោយ៖ ប៉ែត ផាន់និត