អ៊ិន សេរីវង្ស​ បញ្ចេញរឿង​រ៉ាវ​ស្នេហា ​តាម​រយៈ​​ស្នាដៃ​បទ​ថ្មី​

  • 2016-10-04 21:14:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​បេក្ខភាព​ The Voice Cambodia រដូវ​កាល​ទី​២ អ៊ិន សេរីវង្ស​ បាន​បញ្ចេញ​រឿង​រ៉ាវ​ស្នេហាផ្ទាល់​ខ្លួន​​ តាម​រយៈ​​ស្នាដៃ​បទ​និពន្ធ​ថ្មី​ ​មួយ​បទ​មាន​ចំណង​ជើង​ថា "សុបិន​ស្នេហ៍"។

 

បទ​នេះ​​កូន​ក្រុម​ ពេជ្រ សោភា ប្រាប់​ថា​ និពន្ធ​ឡើង​រយៈ​ពេល​ជិត១ម៉ោង​ ដែល​ជា​សាច់​រឿង​ខ្លួនផ្ទាល់​​ ច្រៀង​រៀប​រាប់​​ពីការ​លួច​ស្រលាញ់​នារី​ម្នាក់​បាន​តែ​ត្រឹម​ក្នុង​សុបិន​ មិន​ដែល​បាន​ជួប​ក្រៅ​ម្តង​សោះ។

 

 

​ទាក់​ទិន​នឹង​ជំនាញ​នៃ​ការ​សរសេរ​បទ​ចម្រៀង​ អតីត​បេក្ខភាព ​The Voice បាន​ជាប់​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​នេះ​ប្រាប់​ថា ​លោក​ចេះ​តាំង​ពី​ថ្នាក់​ទី​៥​មក​ម៉្លេះ​។ យ៉ាង​ណា​ តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ចាមខាង​លើ ​អះអាង​ថា​នឹង​ព្យាយាម​ធ្វើ​បទ​ស្នាដៃ​និពន្ធ​ថ្មី​ឲ្យ​បាន​ច្រើន​ ទោះ​បី​មិន​សូវ​ល្អ​ក៏​ដោយ​ ប៉ុន្តែ​លោក​រីករាយ​នឹង​ធ្វើជាពិសេស​ចង់​ចូលរួម​លើក​ស្ទួយ​ខាង​ផ្នែក​សិល្បៈ​ខ្មែរ​។

 

តោះ​មក​ស្តាប់​ស្នាដៃ​និពន្ធ​ថ្មី​ពី សេរីវង្ស ខាង​ក្រោម៖

 

 

អត្ថបទ៖ ថា ម៉ាលីដា