ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ វត្តព្រះវិហារ​សសរ ១០០ មាន​ពុទ្ធិបរិស័ទ​ច្រើន​កុះករ ចង្ហាន់ហូរហៀរ

  • 2016-10-05 01:14:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​ធំកន្លង​ទៅ​នេះ វត្តព្រះវិហារ​សសរ​ ១០០ មាន​ពុទ្ធ​បរិស័ទ​ច្រើន​កុះករ​ បាន​ទៅ​ធ្វើ​បុណ្យ​ដាក់​បិណ្ឌ ដែល​ធ្វើ​ឲ្យ​វត្ត​​ដែល​មាន​ជាប់​រឿងរ៉ាវ​ប្រវត្តិសាស្រ្ត​មួយ​នេះ​មាន​ចង្ហាន់​ហូរហៀរ។

 

 
 

 
 

ចង់ដឹង​ព័ត៌មាន​លម្អិត​ចុច​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

 

 

វត្ត​វិហារ​សសរ​ ១០០​ស្ថិត​នៅ​ក្បែរ​មាត់​ទន្លេមេ​គង្គ​ត្រើយ​ខាង​កើត​ក្នុង​ឃុំ​សំបូរ ស្រុក​សំបូរ ខេត្ត​ក្រចេះ ​ដែល​មាន​ចម្ងាយ​ ៣៦ ​គីឡូ​ម៉ែត្រ​ខាង​ជើង​ទី​រួម​ខេត្ត​ក្រចេះ។ វត្ត​សរសរ ១០០​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​ចំ​ទី​តាំង​​រាជវាំង​​នគរ​សម្ភបុរៈ​នៃ​ អាណាចក្រ​ចេនឡា។

 

រូបសំណាក​ព្រះនាង​ក្រពុំឈូក បុត្រីព្រះអង្គ​ចន្ទរាជាទី ២ 

 

វត្ដនេះត្រូវ​បាន​សាងសង់​នៅ​សម័យ​ព្រះបាទ​អង្គ​ចន្ទ​រាជាទី២ ដើម្បី​ឧទ្ទិស​ដល់​បរមី​វិហារ​សសរ ១០០ ដើម្បី​ថែ​រក្សា​ព្រលឹង​ព្រះ​នាង​វរកៈ ឬ​ក្រពុំឈូក បុត្រី​ព្រះអង្គ ដែល​ត្រូវ​ក្រពើ​នេន​ធន​ស៊ី។  ព្រះ​វិហារ​សសរ​ ១០០ បែរ​មុខ​ទៅ​ទិស​ខាង​ជើង​ ខុស​ពី​ព្រះវិហារ​ដទៃទៀត។