អបអរ​សាទរ​គម្រប់​ខួប១០ឆ្នាំ ​ខយ មាន​កម្មវិធី​ចាប់​ឆ្នោត​ឈ្នះ​រង្វាន់​ដ៏ច្រើន

  • 2016-10-11 18:53:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អបអរខួបគម្រប់១០ឆ្នាំរបស់ ខយ!  រយៈពល​១០​ឆ្នាំ​នេះ​នៃ​ការ​ឈរ​លើ​​ទី​ផ្សារ ខយ ទទួល​បាន​ការ​និយម​ចូលចិត្តពី​អតិថិជន​គ្រប់ជាតិ​សាសន៍ ។​ កត្តា​ដែល​សំខាន់​បំផុត​នៅ​ពី​ក្រោយ​ភាព​ជោគ​ជ័យ​របស់​ខយ គឺ​ការ​ស្រលាញ់ ការ​ពេញចិត្ត និង​ការ​គាំទ្រ​របស់​អតិថិជន​ទាំង​អស់​ដែល​ធ្វើឲ្យ ខយ ឈាន​មក​ដល់​ថ្ងៃ​នេះ។

 

ដំបូង​ឡើយ ខយ​គ្រាន់តែ​ជា​ហាង​តូច​មួយ​របស់​នារី​សាមញ្ញ​ម្នាក់​ដែល​មាន​ចំណូល​ចិត្ត​លើ​តែនៅ​​ខេត្ត​មួយ​នៅ​លើ​កោះ​តៃវ៉ាន់។ ដោយ​ចំណូល​ចិត្ត​ នារី​ម្នាក់​នោះបាន​សម្រិត​សម្រាំង​បាន​ភេស្ជជៈតែ​ដ៏​ឆ្ងាញ់ ដែល​បង្កើត​ឡើង​ពី​ក្បួន​ច្បាស់​លាស់ គ្រឿង​ផ្សំ​ល្អៗ និង​ស្តង់ដារ​គុណភាព​ខ្ពស់​ដែល​ធ្វើ​ឲ្យ​ហាង​តែ​ដ៏​តូចហើយ​សាមញ្ញ​របស់​គាត់​ក្លាយ​ជាម៉ាក​មួយដែល​ប្រជាជន​រាប់​មិន​អស់​ជុំវិញ​ពិភព​លោក​ទទួល​ស្គាល់ ចូល​ចិត្ត និង​ពេញ​និយម។

 

 

ក្រុមហ៊ុន ខយ បាន​ផ្លាស់​ប្តូរ​ឈ្មោះ​ពី KOI Café ទៅ KOI Thé នៅ​ថ្ងៃ​ទី ​១០ ខែ​តុលា ឆ្នាំ​២០១៦ នេះ​តទៅ។

 

ដោយ​សង្កេត​ឃើញ​ថា​ អតិថិជន​ច្រើន​មាន​ការ​យល់​ច្រឡំ​ថា​យើង​ជា​ហាងលក់​កាហ្វ​ច្រើន​ជាង​ហាងលក់​តែ​នោះ​ ពួក​យើង​បាន​ខិត​ខំ​ស្វែង​រក​ពាក្យ​ថ្មី​មក​ជំនួស​ពាក្យ​ Café​ ដើម្បី​បញ្ចៀស​ការ​យល់​ច្រឡំ​នេះ។​ ក្រោយ​ពី​បាន​ធ្វើការ​ពិចារណា​យ៉ាង​ម៉ត់​ចត់​ ពួក​យើង​សម្រេច​ចិត្ត​ថា​នឹង​ប្រើប្រាស់​ពាក្យ​ "Thé" មក​ជំនួស​វិញ។

 

“Thé” ជា​ពាក្យ​បារំាង ​ដែល​មាន​ន័យ​ថា តែ ហើយ​សូរស័ព្ទ​នៃ​ពាក្យ​នេះ​មាន​សូរ​ថា “តេ”​ ដែល​ស្រដៀង​គ្នា​ទៅ​នឹង​សូស័ព្ទ​ចិន​ផង​ដែរ។

 

ម៉្យាង​ទៀត​គោល​បំណង​នៃ​ការ​ប្តូរ​ឈ្មោះ​នេះ​ គឺ​ដើម្បី​បង្ហាញ​ជូន​ដល់​អតិថិជន​អំពីការ​តាំងចិត្ត​យ៉ាង​មុតមាំ​របស់​យើង​ក្នុង​ការ​ចម្អិន ឆុង និង​ក្រឡុក​តែ​ដែល​មាន​គុណភាព​ខ្ពស់។​ នេះ​ក៏​ជា​ការ​ផ្តល់​ជូន​ភាព​ច្នៃ​ប្រឌិត​ថ្មី និងគំនិត​បែប​ថ្មីៗ​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អតិថិជន។

 

ដូច​នេះ ដើម្បី​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ស្មោះស្ម័គ្រ​បំផុត​ចេញ​ពី​បេះដូង ខយ មាន​កិត្តិយស​បង្កើត​កម្មវិធី​ដ៏​អស្ចារ្យ​មួយដែល​ក្នុង​នោះ​រួម​មាន​ការ​ចាប់​ឆ្នោត​ឈ្នះរ​ង្វាន់​៖

  • កាតខយ ប្រើសម្រាប់ញ៉ាំខយមួយឆ្នាំពេញ ចំនួន 1

  • ទូរស័ព្ទដៃ iPhone 7 ដ៏ឡូយ 1គ្រឿង

  • នាឡិកាដៃ Apple Watch ដ៏អស្ចារ្យចំនួន 3 គ្រឿង

  • USB ដ៏ស្រស់ស្អាតរបស់ខយ 5 គ្រឿង

 

 

 

អត្ថបទៈ ពាណិជ្ជកម្ម

អត្ថបទពេញនិយម
អត្ថបទថ្មី