Kawasaki Z1000SX ២០១៧ ម៉ាស៊ីនខ្លាំងតែសំឡេងស្ងាត់
- អង្គារ, 11 តុលា 2016 22:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kawasaki Z1000SX ២០១៧ ម៉ាស៊ីនខ្លាំងតែសំឡេងស្ងាត់
ចន្លោះមិនឃើញ
Kawasaki ទើបបញ្ចេញម៉ូតូម៉ូដែលថ្មី Z1000SX ដែលមានម៉ាស៊ីនខ្លាំង ហើយមានសំឡេងស្ងាត់អមជាមួយតួខ្លួនដ៏ស្រស់ស្អាត និងមានបំពាក់បច្ចេកវិទ្យាទំនើបៗ។
Z1000SX មានម៉ាស៊ីនប្រភេទ Euro4 ដែលមានកម្លាំង 1043cc ជាមួយនឹងបច្ចេកវិទ្យាគ្រប់គ្រងលំនឹងអេឡិចត្រូនិក IMU និងប្រព័ន្ធហ្រ្វាំង ABS។ លើសពីនេះចង្កៀងមុខរបស់ Z1000SX ជាប្រភេទ LED ដែលអាចជះពន្លឺបានច្បាស់ហើយឆ្ងាយ ដែលងាយស្រួលដល់ការបើកបរទោះស្ថិតក្រោមដំណក់ភ្លៀង។
ជាមួយរូបរាងកូនកាត់រវាងម៉ូតូ GP និងម៉ូដែល Advanture, Z1000SX គឺអាចផ្ដល់ផាសុកភាពដល់អ្នកបើកបរ និងអ្នករួមដំណើរយ៉ាងងាយស្រួលជាមួយកន្លែងអង្គុយដ៏ទូលាយ រួមផ្សំនឹងសំឡេងលាន់តិចៗចេញពីស៊ីមាំងទាំងសងរបស់វា៕
អានបន្ត ៖ ម៉ូតូធំថ្មីៗឆ្នាំ ២០១៧ ដ៏ឡូយទាំងនេះ ពេញចិត្តម៉ូដែលណា? អានបន្ត ៖ Ducati 2017 ចេញ ២ ម៉ូដែលរាងថ្មី ផ្គាប់ចិត្តអ្នកស្រលាញ់ម៉ូតូធំ
ប្រែសម្រួល ៖ រដ្ឋ ប្រភព ៖ motorcyclenews