រូងពស់ត្បាល់នៅវត្តត្រឡែងកែង ល្បីស័ក្ដិសិទ្ធិ សុំអ្វីបានហ្នឹង
- 2016-10-16 21:44:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូងពស់ត្បាល់នៅវត្តត្រឡែងកែង ល្បីស័ក្ដិសិទ្ធិ សុំអ្វីបានហ្នឹង
ចន្លោះមិនឃើញ
វត្តត្រឡែងកែង ស្ថិតនៅក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង ហើយជាកន្លែងចំកណ្ដាលអតីតរាជធានីលង្វែកដែលត្រូវបានកសាងឡើងនៅ ស.វ. ទី ១៦។ វត្តនេះមានវ័យចំណាស់ធ្លាប់មានប្រវត្តិសាស្ត្រដ៏សែនជូរចត់ក្នុងសម័យសង្គ្រាមរវាងកម្ពុជានិងសៀម ដោយកងទ័ពសៀមបានប្រើគោលនយោបាយបាចប្រាក់ឌួង ចូលរនាំងព្រៃឫស្សី។
បច្ចុប្បន្ននៅក្នុងវត្តនេះ ត្រូវបានប្រជាជនដាំដើមឫស្សីជាច្រើនគុម្ពដើម្បីរក្សាការចងចាំសម្រាប់ដាស់តឿនដល់កូនចៅជំនាន់ក្រោយ កុំឱ្យភ្លេចពីប្រវត្តិសាស្ត្ររបស់ខ្លួន។ អ្វីដែលកាន់តែពិសេសទៀតនោះ ក្នុងវត្តនេះដែរ មានរូងស័ក្ដិសិទ្ធិមួយ ដែលតាំងពីដើមមកគេឱ្យឈ្មោះថា រូងពស់ត្បាល់។ រូងនេះ មានប្រវែងចាប់ពីវត្តត្រឡែងកែងនេះ រហូតដល់ភ្នំបាសិតឯណោះ ដែលមានរឿងប្រវត្តិសាស្ត្រតំណាលជាច្រើន។
ចង់ដឹងច្បាស់ថាយ៉ាងណាខ្លះនោះ សូមទស្សនាវីដេអូរបស់លោកតា ស៊ិន គណៈកម្មការវត្តត្រឡែងកែងរៀបរាប់៖
អត្ថបទ៖ មុន្នី រម្យ