ទាអាំង អំបិលម្ទេស គ្រឿងក្លែមពេញនិយម អ្នកខេត្ត កំពង់ស្ពឺ
- 2016-10-19 15:30:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាអាំង អំបិលម្ទេស គ្រឿងក្លែមពេញនិយម អ្នកខេត្ត កំពង់ស្ពឺ
ចន្លោះមិនឃើញ
ទាអាំង អំបិលម្ទេស ជាមុខម្ហូបល្បីមួយប្រចាំហាង "ផ្ទះយើង០០៧" ដែលស្ថិតនៅទីរួមខេត្ត កំពង់ស្ពឺ។ ចុងភៅប្រចាំហាងឲ្យដឹងថា មានមុខម្ហូបច្រើនមុខ ដូចជា គោដុត ទា ស៊ុប ជាដើម ប៉ុន្តែភ្ញៀវដែលចូលមកតែងតែកុម្ម៉ង់មុខម្ហូបទាអាំងអំបិលម្ទេសមុនគេ មុនឈានទៅកុម្ម៉ង់មុខម្ហូបផ្សេងទៀត។
ចុងភៅដដែល បានប្រាប់ថា គ្រឿងផ្សំសម្រាប់ធ្វើទាអាំងអំបិលម្ទេស មានសាច់ទា ទឹកត្រី អំបិល ស្ករ ប៊ីចេង ខ្ទឹម ម្ទេស ជាដើម។ វិធីធ្វើត្រូវប្រឡាក់ និងចម្អិនឲ្យឆ្អិនក្រៀមល្អ ប៉ុណ្ណោះ។
ហាង "ផ្ទះយើង០០៧ តម្លៃទា ១ ក្បាល ៣០ ០០០ រៀល បើកុម្ម៉ង់ជាចានថ្លៃ ១៥ ០០០ រៀល ក្នុង១ចាន។
តាមមេចុងភៅប្រចាំហាងនេះប្រាប់ថា មុខម្ហូបទាអាំងអំបិលម្ទេស ត្រូវចិត្តអ្នកចូលចិត្តក្លែមដោយសាររសជាតិប្រៃហិលញាំមិនសូវទ្រលាន់។