ដោយសារ​ផ្លោះ​របង យុវតី​ម្នាក់​ភ្លាត់​ឆ្អឹង​ដៃ ​កាល​ពី​យប់មិញ​នេះ

  • 2016-10-16 15:25:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​បញ្ជាក់​របស់​ Page ​កង​រាជ​អាវុធ​ហត្ថរាជ​ធានី​ភ្នំពេញ​កាល​ពី​យប់មិញ​នេះ ​មាន​យុវតី​ម្នាក់​បាន​ប្រថុយ​ផ្លោះ​របង​ចូល​មើល​បាល់ទាត់​កាល​ពី​យប់មិញ ​បាន​ភ្លាត់​ឆ្អឹង​ដៃ​ត្រូវ​បាន​គ្រូ​ពេទ្យ​កង​រាជ​អាវុធ​ហត្ថរាជធានី​ភ្នំពេញ​ប្រចាំ​ការ​នៅ​ស្ដាត​អូឡាំពិក​ជួយ​ពិនិត្យ​និង​រុំ​ដៃ​ឱ្យ។

 

 

 

 

 

នេះ​ដោយសារ​តែ​ពួកគេ​មាន​ទឹក​ចិត្ត​ស្រលាញ់​វិស័យ​កីឡា​ពេក ហើយ​សំបុត្រ​ក៏​លក់​អស់ ដូច្នេះ​ហើយ​ទើប​បាន​ជា​សម្រេច​ចិត្ត​ផ្លោះ​របង​ចូល​មើល​តែម្ដង។ យ៉ាងណាមិញ ​ក្រុម​ការងារ​ Sabay ​សូម​ឱ្យ​អ្នក​គាំទ្រ​ទាំង​អស់ ដែល​មិន​មាន​សំបុត្រ​កុំ​ធ្វើ​ដូច្នេះ​ទៀត​អី ព្រោះ​វា​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់។ ទឹក​ចិត្ត​អ្នក​គាំទ្រ ទោះ​ជា​មើល​តាម​ទូរទស្សន៍​នៅ​ផ្ទះ ​ក៏​មាន​ន័យ​ណាស់​ដែរ៕

 

អត្ថបទ៖ មុន្នី រម្យ ប្រភព៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ

អត្ថបទថ្មី