ដួង វីរៈសិទ្ធ លើក​ពាន I Am A Singer ​រដូវ​កាល​ទី១

  • 2016-10-16 16:44:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​យប់​មិញ I Am A Singer Cambodia បាន​ផ្សាយ​ផ្ទាល់​​វគ្គ​លើក​ពាន​របស់​ខ្លួន​ដែល​មាន​ការ​ប្រកួត​ប្រជែង​របស់​តារា​ចម្រៀង​អាជីព​៧​រូប​​ហើយ​​ជា​លទ្ធផល ដួង វីរៈសិទ្ធ ជា​អ្នក​លើក​ពាន​ក្នុង​រដូវ​កាល​ទី​១​នេះ។

 

 

ដួង​ វីរៈសិទ្ធ ធ្លាប់​បាន​បញ្ជាក់​មក​កាន់ Sabay អំពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​រក​សំឡេង​គាំទ្រ​ពី​អ្នក​គាំទ្រ​ទូទាំង​ប្រទេស​​ ហើយ​ក៏​មិន​ដែល​សង្ឃឹម​ថា​នឹង​បាន​លើក​ពាន​​ដូច​ពេល​នេះ​​ដែរ។ អ្វី​ដែល​លោក​​ធ្លាប់​សង្ឃឹម​​នោះ​គឺ​ការ​សាង​ប្រវត្តិសាស្ត្រ​ល្អៗ​ជាមួយ​កម្មវិធី​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​កូរ៉េ​មួយ​នេះ​ដើម្បី​ឲ្យ​អ្នក​ចូល​រួម​ជំនាន់​ក្រោយ​បាន​យល់​​កាន់​តែ​ច្បាស់​ពី​កម្មវិធី​​​មួយ​នេះ។​​​

 

ដោយ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ​ ដួង វីរៈសិទ្ធ បាន​​សហការ​ជាមួយ​តារា​ចម្រៀង​រៀម​ច្បង ឯក ស៊ីដេ ដោយ​លើក​យក​បទ "ស្នេហ៍​ស្រី​ង៉ក់​ងរ" និិង បទ "សក្រ​វាទិ៍" ដែល​ជា​បទ​ស្នាដៃ​ព្រះ​រាជនិពន្ធ ហើយ​ជា​លទ្ធផល​ ម្ចាស់​បទ "កូន​ប្រុស​" បាន​ទទួល​ការ​​ផ្ញើ​សារ​គាំទ្រ​ច្រើន​ជាង​គេ​បំផុត៕ អត្ថបទ៖ SAMEDY​​​​​​​
អត្ថបទថ្មី