អតីត Freshei girl លេខ ២ ថៃ នារី​សុជាតា លេច​មុខ​យ៉ាង​កម្រ​ទៅ​ផ្ដល់​ឈាម

  • 2016-10-17 21:40:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត Freshei girl លេខ ២ ឆ្នាំ ២០១០ ថៃ នារី​សុជាតា ដែល​ជា​កូន​ស្រី​លោក ថៃ នរៈសត្យា បាន​លេច​មុខ​យ៉ាង​កម្រ​នៅ​មណ្ឌល​ផ្ដល់​ឈាម​នៅ​បរិវេណ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត។

 

 

រូប​ភាព​ដែល​ថត​កាលពី​ម្សិលមិញ​ បាន​ឲ្យ​ឃើញ​ថា​ប្អូន​ស្រី​ពៅ ថៃ នរៈ​ពិទូ បាន​បំពេញ​ក្រដាស​បែបបទ និង ឈរ​តម្រង​ជួរ​ចាំ​បរិច្ចាគ​ឈាម។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ តារា​ស្រី​វ័យ​ជាង ២០ ឆ្នាំ​រូប​នេះ​ មិន​មែន​ទៅ​បរិច្ចាគ​ឈាម​តែ​ម្នាក់ឯង​ឡើយ គឺ​មាន​វត្តមាន​មិត្តភ័ក្ដិ​ដែល​ជា​អ្នក​សិល្បៈ​ដូចគ្នា​ដែរ​ពីរ​នាក់​ទៀត​រួម​មាន​កញ្ញា សន សុធី ពិធី​ការិនី​នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន និង​លោក គីម សុងឌីន ដែល​ជា​អ្នក​ចម្រៀង Original ។

 

អ្នក​គ្រូ​ពេទ្យ​ម្នាក់​ដែល​ធ្វើ​ការ​នៅ​ទី​នោះ​ សុំ​មិន​បង្ហាញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា អតីត ​Freshie girl រូប​នេះ​ បាន​នាំ​អ្នក​ស្ម័គ្រចិត្ត​ជាង​១០​នាក់​ផ្សេង​ទៀត​មក​បរិច្ចាគ​ឈាម​ជូន​ដល់​ក្រុម​គ្រួសារ​អ្នក​ជំងឺដែរ។

 

 

រូប ថៃ នារីសុជាតា សក់​ខ្លីលើក​ក្រដាស​បង្ហាញ

 

ក្រោយ​ពី​បាត់​មុខ​ក្នុង​វិស័យ​សិល្បៈ​តាំងពី​ចូល​រោង​ការ​ឆ្នាំ ២០១២ រួច​មក​នោះ គេ​មិន​ដែល​សូវ​បាន​ជួប​ស្រី​ស្អាត​វ័យ​ក្មេង​នេះ​ឡើយ ដោយ​ពេល​បង្ហាញ​​ខ្លួន ​លើក​ចុងក្រោយ​ថ្ងៃ​ខួប​កំណើត​ម្ដាយ​នាង គឺ​អ្នកស្រី ងិន ម៉ានីយ៉ា កាលពី​ឆ្នាំ​មុន៕

 

ចុចអាន៖តួ​ប្រុស “ស្រលាញ់​បង​លើស​ហើយ” និង​ប្អូនស្រី ចែក​បាយ​នៅ​មុខ​វាំង

 

 

អត្ថបទ៖ទ្រី រ៉ាវី