កាល់ស្យូមផ្ដល់ផលល្អសម្រាប់ស្ត្រីមានផ្ទៃពោះ និងកូនក្នុងផ្ទៃ
- 2016-10-17 22:56:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាល់ស្យូមផ្ដល់ផលល្អសម្រាប់ស្ត្រីមានផ្ទៃពោះ និងកូនក្នុងផ្ទៃ
ចន្លោះមិនឃើញ
ពេលអ្នកមានផ្ទៃពោះ អ្នកមិនគ្រាន់តែទទួលទានសម្រាប់ពីរនាក់នោះទេ ប៉ុន្តែអ្នកត្រូវការ បន្ថែមជីវជាតិចម្រុះទៅក្នុងរបបអាហាររបស់អ្នក។ កត្តានេះដោយសារតែអ្នកត្រូវការបរិមាណ សារធាតុចិញ្ចឹមដ៏ចាំបាច់មួយដើម្បីធានាថា ទារកក្នុងផ្ទៃ និងអ្នកមានសុខភាពល្អទាំងមុនពេល ក្នុងពេល និងក្រោយពេលសម្រាល។ អាហារផ្សេងគ្នាផ្តល់សារជាតិចិញ្ចឹមផ្សេងគ្នា ហើយការបន្ថែមប្រភេទអាហារបំប៉នចម្រុះកាន់តែច្រើនក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកដូចជាអាហារដែលសម្បូរកាបូអ៊ីដ្រាត ប្រូតេអ៊ីន ជាតិខ្លាញ់ និងរ៉ែខនិកផ្សេងទៀត ព្រមទាំងវីតាមីនជាដើម អ្នកក៏អាចស្រូបយកសារធាតុចិញ្ចឹមទាំងនេះបានកាន់តែច្រើនផងដែរ។ ប្រការជាសញ្ញាណល្អធ្វើឱ្យអ្នកសម្រាលបានបុត្រដែលមានសុខភាព និងការពារសុខុមាលភាពរបស់អ្នកផងដែរ។
ប្រសិនបើអាហារទាំងនេះមិនគ្រប់គ្រាន់ទេ អ្នកអាចទទួលទានអាហារជំនួយកាល់ស្យូមខ្ពស់ផ្សេងទៀត ដូចជាទឹកក្រូច នំប៉័ង គ្រាប់ធញ្ញជាតិ និងអាហារសម្រន់ ឬកាល់ស្យូមអំពូល។ អាហារទាំងនេះផ្ទុកបរិមាណកាល់ស្យូមល្អបំផុត។ ជាឧទាហរណ៍ ទឹកក្រូចស្រស់ កន្លះពែង មានផ្ទុកជាតិកាល់ស្យូមពី133 មីលីក្រាម ទៅ 250 មីលីក្រាម។ គួរចៀសវាង ឬកាត់បន្ថយ ខណៈពេលដែលអ្នកផ្តោតសំខាន់លើការទទួលជាតិកាល់ស្យូមឱ្យបានគ្រប់គ្រាន់តាមរយៈរបបអាហាររបស់អ្នក អាហារមួយចំនួនអាចនឹងធ្វើឱ្យបាត់បង់ជាតិកាល់ស្យូមផងដែរ។ ប្រភេទអាហារទាំងនេះ រួមមានកាហ្វេអ៊ីន គ្រឿងស្រវឹង ភេសជ្ជៈដប ឬកំប៉ុង និងជាតិប្រៃជាដើម។ វាក៏អាចបណ្ដាលឱ្យបាត់បង់កំហាប់ឆ្អឹង ឬធ្វើឱ្យរាងកាយពិបាកស្រូបយកជាតិកាល់ស្យូមផងដែរ ដូច្នេះយកល្អគួរតម ឬជៀសវាងទទួលទានអាហារទាំងនេះ។ បន្ថែមកាល់ស្យូមល្អៗឱ្យបានច្រើន ដោយសារតែផលិតផលទឹកដោះគោមិនមែនជារបបអាហារចាំបាច់របស់ប្រជាជនកម្ពុជា អ្នកអាចជួបបញ្ហាទទួលយកជាតិកាល់ស្យូមពីការទទួលទានទឹកដោះគោ ឈីស និងទឹកដោះគោជូរ (យ៉ាអ៊ួ)។ ប៉ុន្តែអ្នកនៅតែអាចបន្ថែមកាល់ស្យូមបាន មិនថារបបអាហារផលិតពីទឹកដោះគោឬអត់ តាមគន្លឹះទាំងនេះ៖ • បន្ថែមឈីសក្នុងសេនវិច។ ញ៉ាំឈីសម្ដង ទទួលបានជាតិកាល់ស្យូមយ៉ាងច្រើនដូចជាញ៉ាំទឹកដោះគោកន្លះពែង។ • សូមព្យាយាមទទួលទានម្សៅធញ្ញជាតិ (oatmeal) ដោយបន្ថែមវាក្នុងនំដុត និងនំពងទា។ ម្សៅធញ្ញជាតិមួយពែងផ្ទុកកាល់ស្យូមរហូតដល់150 មីលីក្រាម។ • ទទួលទានគ្រាប់អាល់មុនជាអាហារសម្រន់។ អ្នកក៏អាចថែមចំណិតអាល់ម៉ុនលាយក្នុងម្ហូបញ៉ាំ បន្លែ ឬគ្រាប់ធញ្ញជាតិបានផងដែរ។ • បន្ថែមម្សៅទឹកដោះគោស្ងួតគ្មានជាតិធាត់ទៅក្នុងស៊ុប សម្ល និងទឹកជ្រលក់។ ឬប្រើទឹកដោះគោជូរគ្មានជាតិខ្លាញ់ (យ៉ាអ៊ួ) ជំនួសប័រ ឬក្រែមខាប់ជូរ។ • សាកល្បងទទួលទានសណ្តែកលីងជាមួយនំបុ័ងអាំង។ សណ្តែកលីងមួយពែង ផ្ទុកកាល់ស្យូម 154 មីលីក្រាម។ • ព្យាយាមទម្លាប់ញ៉ាំការ៉េម ប៉ុន្តែក្នុងកម្រិតមធ្យម។ ការ៉េម Vanilla 100 ក្រាមមួយចាន ផ្ដល់ឱ្យអ្នកនូវកាល់ស្យូម 124 មីលីក្រាម។ មិនទាន់គ្រប់គ្រាន់? ប្រសិនបើអ្នកទទួលកាល់ស្យូមមិនបានគ្រប់គ្រាន់ពីរបបអាហារទេ សូមព្យាយាមទទួលទានជំនួយកាល់ស្យូមបន្ថែម។ ការពិត អង្គការសុខភាពពិភពលោកបានប្រកាសថាជំនួយ កាល់ស្យូមអាចបន្ថយហានិភ័យពីការវិវត្តទៅរកជំងឺលើសឈាម អំឡុងពេលមានផ្ទៃពោះ។ ជំងឺទាំងនេះទាក់ទងទៅនឹងអត្រាមរណភាពមាតា និងហានិភ័យនៃទារកកើតមិនគ្រប់ខែ។
ស្ត្រីមានផ្ទៃពោះគួរតែប្រើថ្នាំជំនួយកាល់ស្យូម ក្រោយពេលទទួលទានអាហារពេលព្រឹក និងពេលថ្ងៃត្រង់ ព្រោះវាជួយឱ្យស្រូបយកសារធាតុចិញ្ចឹមបានកាន់តែល្អ។ មិនថាកាល់ស្យូមបានមកពីអាហារ ឬថ្នាំជំនួយនោះទេ វាដើរតួនាទីយ៉ាងសំខាន់នៅពេលបំបៅដោះកូន ព្រោះតម្រូវការជាតិកាល់ស្យូមស្ទើរតែស្មើនឹងពីរដងសម្រាប់ស្ត្រីមានផ្ទៃពោះ។ ដោយសារតែមានបរិមាណកាល់ស្យូម 250 មីលីក្រាម ក្នុងមួយថ្ងៃនៅក្នុងទឹកដោះ ការទទួលទានបន្ថែមគឺចាំបាច់បំផុត ដើម្បីទប់ស្កាត់កុំឱ្យបាត់បង់ជាតិរ៉ែខនិកសំខាន់ពីឆ្អឹងរបស់ម្តាយ។ អត្ថបទ៖ ពាណិជ្ជកម្ម