ខែនេះ ជិះទូកទៅលេងភ្នំកង្រី ទេសភាពស្អាតណាស់
- 2016-10-18 18:28:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខែនេះ ជិះទូកទៅលេងភ្នំកង្រី ទេសភាពស្អាតណាស់
ចន្លោះមិនឃើញ
នៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានភ្នំមួយខ្ពស់ជាងគេ មើលពីចម្ងាយទៅ ហាក់បីដូចជារាងមនុស្សស្រីម្នាក់ដេកផ្កាប់មុខសណ្ដូកខ្លួនអីចឹង ដែលភ្នំនេះហើយគេឱ្យឈ្មោះថាភ្នំនាងកង្រី។
ដើម្បីទៅដល់ភ្នំនេះបាន ប្រិយមិត្តអាចទំនាក់ទំនងជួលទូកទេសចរណ៍ដែលចតចាំភ្ញៀវនៅនៅត្រើយម្ខាងនេះបាន ដោយទូកចំណុះគ្នា១៥នាក់ ត្រឹមតែ១០ម៉ឺនរៀលប៉ុណ្ណោះ ខណៈដែលទូកតួចអាចថោកជាងនេះ។ អំឡុងពេលធ្វើដំណើរតាមទូកនៅខែទឹកឡើងនេះ ប្រិយមិត្តអាចគយគន់សម្រស់ធម្មជាតិបានច្រើនបែបមែនទែន ដែលដុះអមនិងផ្លូវទូកនេះ ហើយក៏មានព្រៃលិចទឹកផងដែរ។
អ្វីដែលកាន់តែពិសេសទៀតនោះ ក្រោយពីទស្សនាភ្នំកង្រីបានសប្បាយហើយ អ្នករាល់គ្នាអាចប្រាប់ម្ចាស់ទូក ឱ្យបើកកាត់តាមភូមិជនជាតិវៀតណាមបានទៀតផង ដើម្បីមើលពីរបៀបនៃការរស់នៅរបស់ពួកគេ។
សរសេរមិនអស់សេចក្ដី សូមទស្សនារូបភាពខាងក្រោមនេះ ថាតើពិតជាស្អាតមែនឬអត់?
អត្ថបទ៖ មុន្នី រម្យ