"ចាំ​ស្នេហ៍​វិល​វិញ​" បទ​ចម្រៀង​ក្នុង​រឿង​របស់ Nadech និង​ Mew

  • 2016-10-19 18:01:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ "ចាំ​ស្នេហ៍​វិល​វិញ​" គឺ​ជា​ចម្រៀង​OST(Original Sound Track)ក្នុង​សាច់​រឿង  "វិល​វិញ​មក​អូន" ឬ "Tarm Ruk Keun Jai” ដែល​រឿង​នេះ​សម្ដែង​ដោយ Nadech Kugimiya និង តួឯក​ស្រី​ក្នុង​រឿង "សង្សារ​ត្រឹម​មួយ​ថ្ងៃ ឬ One Day” Mew Nittha។

 

 

បទ "ចាំ​ស្នេហ៍​វិល​វិញ​" ច្រៀង​ដោយ​អតីត​បេក្ខនារី​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ថ្នាក់​ពិភព​លោក The Voice Cambodia រដូវ​កាល​ទី​២ ង៉ែត សូរង្សី ​ហើយ​ចម្រៀង​មួយ​បទ​នេះ​ ជា​កម្មសិទ្ធិ​របស់​ស្ថានីយ​ទូរទស្សន៍ PNN ដោយទូរទស្សន៍​មួយ​នេះ បាន​ទិញ​សិទ្ធិ​រឿង​ "វិល​វិញ​មក​អូន" មក​ចាក់​បញ្ចាំង​ ព្រម​ទាំង​ទិញ​សិទ្ធិ​ផលិត​បទ​ចម្រៀង​ក្នុង​រឿង​នេះ​មក​ផលិត​ឡើង​វិញ​ផង។

 

(Nadech Kugimiya និង Mew )

 

បទ​ "ចាំ​ស្នេហ៍​វិល​វិញ​" ជា​បទ​ចម្រៀង​ក្នុង​ទម្រង់​ជា​ភាសាខ្មែរ​ ចំណែក​បទ​ដែល​មាន​ទម្រង់​ជា​ភាសា​ថៃ​មាន​ចំណង​ជើង​ថា “Tam Rak Khuen Chai” ដែល​ច្រៀង​ដោយ Jib Piyatida ៕

 

ទស្សនា​បទ​ "ចាំ​ស្នេហ៍​វិល​វិញ​" ទាំង​អស់​គ្នា៖

 

 

អត្ថបទ៖ SAMEDY ​​​​